• 2020-10-14 06:47:47
  • ចំណេះដឹង

មានតែ iPhone 12 លក់នៅអាមេរិក ទើបមានបន្ទះពិសេសមួយនេះ

  • 2020-10-14 06:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 ដែល​ Apple បាន​បង្ហាញ​ចេញ គេ​សង្កេត​ឃើញ​មាន​​បន្ទះ​​មួយ​នៅ​ខាង​ក្រោម​ប៊ូតុង​ថែម/ថយ​សំឡេង​ ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ងឿង​ឆ្ងល់​ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ។ បើ​តាម​ការ​បញ្ជាក់​របស់​ The Verge បាន​ឲ្យ​ដឹង​ថា​វា​ជា​ទីតាំង​សម្រាប់​ដាក់​អង់តែន mmWave 5G។

គួរ​ដឹង​ថា​មាន​តែ iPhone 12 ដែល​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ​ ដែល​មាន​គាំទ្រ​នូវ​សេវា mmWave 5G។ ដូច​នេះ​ហើយ​រូបភាព iPhone ជំនាន់​ថ្មី​តាម​វិបសាយ​ Apple នៅ​ប្រទេស​ដទៃ​អាច​​មិន​មាន​បន្ទះ​នេះ​ទេ ដោយ​សារ​មាន​គាំទ្រ​ត្រឹម​សេវា sub-6GHz 5G ប៉ុណ្ណោះ។

iPhone 12 mmWave 5G និង iPhone 12 sub-6GHz 5G

បន្ទះ​​មួយ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​ដំបូង​តាម​រយៈ​​គំនូរ​ព្រាង​ដែល​បាន​លេច​ធ្លាយ​ជា​ច្រើន​ខែ​មុន ដែល​ពេល​នេះ​គេ​សង្ស័យ​ថា​វា​ជា​ទីតាំង Smart Connector ឬ​ជា​ទីតាំង​សម្រាប់​ដាក់​ប៊ិច Apple Pencil ដោយ​សារ​មាន​រូបរាង​ស្រដៀង​នឹង​ទីតាំង​ដាក់​ប៊ិច​លើ iPad Pro៕​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី