• 2020-08-31 06:56:16
  • ចំណេះដឹង

អត្ថន័យពណ៌ទាំង៤ នៃឡូហ្គោរបស់ Microsoft ភាគច្រើនអាចមិនចាប់អារម្មណ៍

  • 2020-08-31 06:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​​មិន​តិច​ទេ​ដែល​កំពុង​ប្រើ​​ប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Microsoft ប៉ុន្តែ​ភាគ​ច្រើន​មិន​សូវ​ដឹង​ពី​អត្ថន័យ​ logo (និមិត្ត​សញ្ញា)ទាំង ៤ ពណ៌​។

ខាង​ក្រោម​នេះ Sabay នឹង​បង្ហាញ​ពី​អត្ថន័យ​ពណ៌​ទាំង ៤ នៃ​ឡូហ្គោ​នោះ

  • ពណ៌ក្រហម៖ តំណាងឱ្យផលិតផល​ Office
  • ពណ៌បៃតង៖ តំណាងឱ្យផលិតផល Xbox
  • ពណ៌ខៀវ៖ តំណាងឱ្យផលិតផល Windows
  • ពណ៌លឿង៖ តំណាងឱ្យ​ផលិត Bing។

ពណ៌​ទាំង ៤ បញ្ជាក់​ពី​ផលិតផល​ធំៗ​ទាំង ៤ របស់ Microsoft។ ចំណែក​ការ​​ប្រើប្រាស់​ឡូហ្គោ​ការ៉េ​ទាំង ៤ ដែល​​មាន​ពណ៌​ក្រហម បៃតង ខៀវ និង​ពណ៌​លឿង​ទើប​តែ​មាន​នៅ​​​ឆ្នាំ ២០១២ ដែល​កន្លង​មក​ប្រើប្រាស់​​​អក្សរថា Microsoft ប៉ុណ្ណោះ​៕

ឡូហ្គោ​ដំបូង​បង្អស់​របស់​ Microsoft(1975–1980)
ឡូហ្គោ​​ជំនាន់​ទី ២ របស់​ Microsoft(1980–1982)
ឡូហ្គោ​​ជំនាន់​ទី ៣ របស់​ Microsoft(1982–1987)
ឡូហ្គោ​​ជំនាន់​ទី ៤ របស់​ Microsoft(1987–2012)
ឡូហ្គោ​​ជំនាន់​ទី ៥ របស់​ Microsoft(2012–2017)

ប្រភព៖ Wikipedia ប្រែសម្រួល៖ សិរីបុទ្រ

មតិយោបល់