• 2020-08-19 03:00:00
  • ចំណេះដឹង

ដើម​កំណើត​ ​GPS​ ​អ្នក​រាល់​គ្នា​គួរ​ដឹង

  • 2020-08-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GPS​ ​ជា​ពាក្យ​កាត់​របស់​ ​Global Positioning System​ ​ឬ​ប្រព័ន្ធ​កំណត់​ទីតាំង​សកល​ ​ដែល​បង្កើត​ដំបូង​ដោយ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ​១៩៧៨។

 

gps-logic

 

ប្រព័ន្ធ​នេះ​ដំណើរ​ការ​ដោយ​ផ្កាយ​រណប​ជាង​ ​៣០​ ​គ្រឿង​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​ ​១​ ​ម៉ឺន​គីឡូម៉ែត្រ​ពី​ផែនដី។ ផ្កាយ​រណប​នៃ​ប្រព័ន្ធ​នេះ​មាន​បំពាក់​កុំព្យូទ័រ​សម្រាប់​ទទួល​ការ​បញ្ជា​ ​និង​បំពាក់​ ​atomic clock​ ​ដែល​ជា​ម៉ាស៊ីន​សម្រាប់​កំណត់​ប្រព័ន្ធ​ម៉ោង​របស់​ពិភពលោក។

 

figure-10-2-gps-constellation-circa-20151-e1387468751363

 

សម្រាប់​ការ​ទទួល​រលក​សញ្ញា​ពី​ផ្កាយរណប​ទាំង​នោះ​ត្រូវ​គេ​បំពាក់​លើ​ឧបករណ៍​ជា​ច្រើន​ដូច​ជា​ ​ស្មាតហ្វូន​ ​កុំព្យូទ័រ​ ​រថយន្ត​ ​និង​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ទៀត​ ​ហើយ​រាល់​ការ​ទទួល​រលក​សញ្ញា​លើ​ឧបករណ៍​នីមួយៗ​គឺ​ផ្ដល់​ឲ្យ​ដោយ​ផ្កាយ​រណប​ ​៣​ ​ទៅ​ ​៤គ្រឿង។

 

maxresdefault

 

ចំណុច​ពិសេស​នៃ​ប្រព័ន្ធ​នេះ​គឺ​អាច​ចាប់​ទី​តាំង​នៃ​ឧបករណ៍​ទទួល​សញ្ញា​បាន​ច្បាស់​ ​និង​អាច​ដឹង​ពី​ល្បឿន​របស់​ឧបករណ៍​ប្រសិន​ធ្វើ​ការ​ផ្លាស់ទី​ ​ហើយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​គឺ​មិន​មាន​គិត​ថ្លៃ​អ្វី​ទាំង​អស់។

 

បច្ចុប្បន្ន​ពិភពលោក​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ ​GPS​ ​ដែល​គ្រប់គ្រង​ដោយ​ ​ប្រព័ន្ធ​ផ្កាយរណប​ភូមិសាស្ត្រ​ ​NAVSTAR របស់​អាមេរិក​ ​GLONASS​ ​របស់​ ​រុស្សី​ ​Galilio​ ​របស់​ ​សហគមន៍​អឺរ៉ុប​ ​និង​ ​Beidou-2​ ​របស់​ចិន​ ​ហើយ​ចិន​ក៏​មាន​ប្រព័ន្ធ​ផ្កាយរណប​ ​Beidou-1​ ​សម្រាប់​ប្រព័ន្ធ​ ​GPS​ ​នៅ​ទ្វីប​អាស៊ី​ប៉ាស៊ីហ្វិក​។ ដោយ​ឡែក​សម្រាប់​ ​ឥណ្ឌា NAVIC ​និង​ជប៉ុន​ ​QZSS​ ​គឺ​ប្រើ​ប្រព័ន្ធ​ ​GPS​ ​របស់​ខ្លួន​ដោយ​ផ្ទាល់ ​ ​និង​មិន​ផ្តល់​ដល់​ប្រទេស​ណា​នោះ​ទេ៕

 

 

ប្រភព៖ YouTube ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​

មតិយោបល់