• 2020-08-17 00:55:00
  • ចំណេះដឹង

ទូរសព្ទដែលមានកាមេរ៉ាខ្លាំងដាច់គេទាំង៥ គិតត្រឹមបច្ចុប្បន្ននេះ!

  • 2020-08-17 00:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២០ ​មក​ទល់​ពាក់​កណ្ដាល​ខែ​សីហា​នេះ បញ្ជី​​​​របស់​ DxOMark ដែល​ចាត់​ថ្នាក់​កាមេរ៉ា​ស្មាតហ្វូន​តាម​លំដាប់​ពិន្ទុ មាន​ការ​ផ្លាស់​ប្ដូរ​ជានិច្ច។ ដូច​ជា​ថ្មីៗ​កន្លង​ទៅ​នេះ ស្មាតហ្វូន Xiaomi Mi 10 Ultra បាន​ក្លាយ​ជា​ជើង​ឯក​កាមេរ៉ា​ថ្មី ដែល​មាន​លំដាប់​ពិន្ទុ​សរុប​រហូត​ដល់​ ១៣០​ពិន្ទុ ដណ្ដើម​បាន​តំណែង​កំពូល​របស់ Huawei P40 Pro។

​ខាង​ក្រោម​នេះ​ជា​ស្មាតហ្វូន ៥ ដែល​កាមេរ៉ា​របស់​វា​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ពី​ការ​វាយ​តម្លៃ​របស់​ DxOMark ៖

១. Xiaomi Mi 10 Ultra

ស្មាតហ្វូន​ដែល​មាន​បំពាក់​កាមេរ៉ា​​ ៤​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​នេះ​ទទួល​បាន​​ពិន្ទុ​រហូត​ដល់ ១៤២​ពិន្ទុ និង​បាន ១០៦​ពិន្ទុ​សម្រាប់​ការ​ថត​រូប ដែល​​ទទួល​បាន​ពិន្ទុ​សរុប ១៣០​ពិន្ទុ។

២. Huawei P40 Pro

Huawei 40 Pro មាន​កាមេរ៉ា​ ៣គ្រាប់ អម​ដោយ​ Sensor វាស់​ជម្រៅ​រូបភាព​មួយ ដោយ​តាម​ការ​ធ្វើ​តេស្ត​របស់ DxOMark វា​បាន ១៤០​ពិន្ទុ​លើ​ការ​ថត​រូប​សន្លឹក និង​ចំនួន ១០៥​ពិន្ទុ​សម្រាប់​ការ​ថត​វីដេអូ ធ្វើ​ឲ្យ​ពិន្ទុ​សរុប​​មាន​ចំនួន ១២៨​ពិន្ទុ។

៣. Honor 30 Pro+

Honor 30 Pro+ មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា ៣​គ្រាប់​ស្រដៀង​នឹង Huawei P40 Pro ប៉ុន្តែ​វា​មិន​មាន Sensor វាស់​ជម្រៅ​នោះ​ទេ។ ​កាមេរ៉ា​របស់​វា​ទទួល​បាន ១៣៦​ពិន្ទុ​លើ​ការ​ថត​រូប និង ១០៤​ពិន្ទុ​លើ​ការ​ថត​វីដេអូ ហើយ​មាន​ពិន្ទុ​សរុប ១២៥​ពិន្ទុ។

៤. OPPO Find X2 Pro

កាមេរ៉ា​ក្រោយ​របស់ OPPO Find X2 Pro ជា​ប្រព័ន្ធ​កាមេរ៉ា​បី​គ្រាប់ ដែល​​ការ​ថត​រូប​ទទួល​បាន ១៣៤​ពិន្ទុ និង​ការ​ថត​វីដេអូ​ទទួល​បាន ១០៤​ពិន្ទុ ហើយ​មាន​ពិន្ទុ​សរុប ១២៤​ពិន្ទុ។

៤. Xiaomi Mi 10 Pro

នៅ​ក្រោយ​ខ្នង​ Mi 10 Pro គេ​បាន​បំពាក់​កាមេរ៉ា​រហូត​ដល់ ៤គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ១០៨MP។ កាមេរ៉ា​នេះ​ទទួល​បាន​ ១៣៤​ពិន្ទុ​លើ​ការ​ផលិត​រូបភាព និង​ការ​ផលិត​វីដេអូ​ទទួល​បាន ១០៤​ពិន្ទុ ហើយ​មាន​ពិន្ទុ​សរុប​ចំនួន ១២៤៕

ប្រភព៖ dxomark ប្រែ​សម្រួល៖ សុខហេង

មតិយោបល់