• 2020-08-19 00:20:00
  • ចំណេះដឹង

អ្នកមានជាងគេក្នុងលោកទាំង៣ សុទ្ធតែជាបិតាក្រុមហ៊ុនបច្ចេកវិទ្យា

  • 2020-08-19 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​លោក Mark Zuckerberg នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន Facebook បាន​ក្លាយ​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី​បី​ ដែល​ឡើង​វ៉ា​ដាច់​លោក Bernard Arnault និង​លោក Warren Buffett។ ហេតុ​នេះ​​ហើយ​នៅ​លើ​បញ្ជី​មហាសេដ្ឋី​របស់​​ Bloomberg នា​ពេល​នេះ បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​កំពូល​ទាំង​បី គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា។

១. លោក Jeff Bezos មាន​ទ្រព្យ​សម្បត្តិ​ ១៨៧​ពាន់​លាន​ដុល្លារ

លោក Jeff Bezos វ័យ​ ៥៦​ឆ្នាំ គឺ​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Amazon កាល​ពី​ឆ្នាំ ១៩៩៤ ដែល​បច្ចុប្បន្ន​លោក​មាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​ផ្ទាល់។ ក្រៅ​ពី​ Amazon លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន​អវកាស​ឈ្មោះ​ថា Blue Origin កាល​ពី​ឆ្នាំ ២០០០ ផង​ដែរ ដែល​បន្ត​ដំណើរ​ការ​ទល់​បច្ចុប្បន្ន​នេះ។

២. លោក Bill Gates មាន​ទ្រព្យ​សម្បត្តិ ១២១​ពាន់​លាន​ដុល្លារ

​កាល​ពី​ឆ្នាំ​ ១៩៧៥ លោក Bill Gates សហ​ការ​ជា​មួយ​លោក Paul Allen បង្កើត​​នូវ​ក្រុមហ៊ុន Microsoft ដែល​នៅ​ឈរ​ជើង​មក​ដល់​បច្ចុប្បន្ន។ អំឡុង​ពេល​​នៅ Microsoft លោក Bill Gates ​ធ្លាប់​កាន់​កាប់​តួនាទី​ជា​ប្រធាន នាយក​ប្រតិបត្តិការ និង​ប្រធាន​ផ្នែក​ស្ថាបត្យកម្ម​ Software ផង​ដែរ។ នៅ​ខែ​មីនា​ឆ្នាំ ២០២០ លោក Bill Gates បាន​ចុះ​ចេញ​ពី​តំណែង​​ជា​​សមាជិក​​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Microsoft ប៉ុន្តែ​​នៅ​បន្ត​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ដល់ Microsoft។

៣. Mark Zuckerberg មាន​​ទ្រព្យ​សម្បត្តិ ៩៩​ពាន់​លាន​ដុល្លារ

មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​លោក Mark Zuckerberg ជា​សហ​ស្ថាបនិក​ Facebook ដែល​​លោក​បាន​​រួម​បង្កើត​វា​ជា​មួយ​មិត្ត​វិទ្យាល័យ​កាល​ពី​ឆ្នាំ ២០០៤។ បច្ចុប្បន្ន​​បុរស​វ័យ ៣៦​ឆ្នាំ​រូប​នេះ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Facebook៕​​​​

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សុខហេង

មតិយោបល់