• 2020-07-31 07:07:23
  • ចំណេះដឹង

យន្ដហោះ Rafale ឥណ្ឌាទើបបានពីបារាំង សមត្ថភាពវាខ្លាំងញាក់សាច់កម្រិតណា?

  • 2020-07-31 07:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌាបានទិញយន្តហោះចម្បាំង Rafale ចំនួន ៣៦ គ្រឿងពីបារាំងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ ៨,៧ ពាន់លានដុល្លារ។ ការដឹកជញ្ជូនយន្ដហោះដែលបានចាប់ផ្តើមនៅខែតុលាឆ្នាំ ២០១៩ នឹងបញ្ចប់នៅឆ្នាំ ២០២២។ ឥណ្ឌាបានជំរុញឱ្យបារាំងពន្លឿនការដឹកជញ្ជូន ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិននៅតាមព្រំដែន។

យន្តហោះ Rafale ដែលដឹកមកឥណ្ឌាចំនួន ៥ គ្រឿង ដែលមានប្រភេទកៅអីមួយចំនួន ៣ គ្រឿងនិងកៅអីពីរចំនួន ២ គ្រឿងបានមកដល់ស្ថានីយទ័ពអាកាសអាមបាឡាឡាកាលពីថ្ងៃពុធទី២៩កក្កដា បន្ទាប់ពីដឹកពីចម្ងាយ ៨ ៥០០ គីឡូម៉ែត្រពីប្រទេសបារាំង។ រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាបានហៅឱកាសនោះថាជាការចាប់ផ្តើមនៃយុគសម័យថ្មីនៅក្នុងប្រវត្តិសាស្ត្រយោធារបស់ប្រទេសនេះ។

កងទ័ពអាកាសឥណ្ឌាបានហៅយន្ដហោះទាំងនោះថាជា “អ្នកផ្លាស់ប្តូរស្ថានការណ៍” ចំពេលមានការប្រឈមមុខដាក់គ្នាជាបន្តជាមួយចិននៅព្រំដែនខាងជើង។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួននៃយន្ដហោះ Rafale ដែលបានផ្លាស់ប្តូរតុល្យភាពបច្ចេកវិជ្ជារបស់ឥណ្ឌា ដែលជាផ្នែកមួយនៃកម្មវិធីទំនើបកម្មរបស់ខ្លួន ៖

  • ប្រសិទ្ធភាពខាងប្រយុទ្ធ

យន្តហោះ Rafale ជំនាន់ ៤,៥ នេះបានសបញ្ជាក់ពីប្រសិទ្ធភាពក្នុងការប្រយុទ្ធ ព្រោះវាត្រូវបានប្រើដោយកងទ័ពអាកាសបារាំងសម្រាប់បេសកកម្មរបស់ខ្លួននៅអាហ្វហ្គានីស្ថានលីប៊ីនិងម៉ាលី។ វាក៏ត្រូវបានប្រើនៅក្នុងបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលអ៊ីរ៉ាក់និងស៊ីរីផងដែរ។ Rafale ក៏អាចផ្ទុកប្រេងឥន្ធនៈនិងអាវុធបានច្រើនផងដែរ។ ជាមួយនឹងភាពតានតឹងនៅតាមព្រំដែនក្នុងតំបន់ឡាដាក់ យន្តហោះនេះនឹងធ្វើឱ្យឥណ្ឌាមានប្រៀបជាងយន្តហោះ J20 Chengdu របស់ចិន។

យន្ដហោះនេះក៏រួមបញ្ចូលលក្ខណៈពិសេសមួយផងដែរ គឺ “ការបញ្ឆេះម៉ាស៊ីនឱ្យដំណើរការតែរក្សាម៉ាស៊ីនឱ្យនៅត្រជាក់” ដែលអាចឱ្យពួកវាដំណើរការបាននៅឯមូលដ្ឋានទ័ពអាកាសដែលមានកម្ពស់ខ្ពស់ដូចនៅជិតព្រំដែនភ្នំហេមពាន្តជាមួយចិន។

  • រយៈចម្ងាយឆ្ងាយ

ដោយសារតែកង្វះសព្វាអាវុធចម្ងាយឆ្ងាយនិងឧបករណ៍ចាប់សញ្ញាពីចម្ងាយ កងទ័ពអាកាសឥណ្ឌាងាយរងគ្រោះ នៅពេលនិយាយដល់ប្រព័ន្ធការពារអាកាសរបស់ខ្លួន។ ជាមួយនឹងសមត្ថភាពពហុតួនាទីរួមមានសង្គ្រាមអេឡិចត្រូនិក ការការពារអាកាស ការគាំទ្រពីដី និង ការវាយប្រហារស៊ីជម្រៅ យន្តហោះ Rafale មានរយៈចម្ងាយចន្លោះពី ៧៨០ ទៅ ១០៥៥ គីឡូម៉ែត្របើប្រៀបធៀបទៅនឹងយន្ដហោះ Su30MKI មានរយៈចម្ងាយតែ ៤០០ ទៅ ៥៥០ គីឡូម៉ែត្រប៉ុណ្ណោះ។

ជាមួយសមត្ថភាពនេះ ឥណ្ឌាអាចតតាំងជាមួយយន្តហោះប៉ាគីស្ថានឬចិននៅចម្ងាយឆ្ងាយ ដោយគ្មានហានិភ័យនៃការដែលគេដេញតាមទាន់។

  • សមត្ថភាពមីស៊ីលទំនើប

យន្តហោះ Rafale បានរួមបញ្ចូលមីស៊ីលបាញ់ពីអាកាសទៅអាកាសឈ្មោះ Meteor មីស៊ីល SCALP និងមីស៊ីល MICA។ មីស៊ីល Meteor ដើរដោយម៉ាស៊ីន Ramjet បច្ចុប្បន្នជាមីស៊ីលបាញ់ពីអាកាសទៅអាកាសចម្ងាយឆ្ងាយបំផុតនិងភាពសាហាវរបស់វាអាចត្រូវបានវាស់ស្ទង់ដោយការពិតដែលថាវាអាចរក្សាបាននូវល្បឿនកប់របស់វាជាប់លាប់រហូតដល់វារត់ទៅដល់គោលដៅ។ សមត្ថភាពហោះបាន ៥៦០ គីឡូម៉ែត្ររបស់មីស៊ីល SCALP និងភាពជាក់លាក់របស់វានឹងជួយឱ្យយន្តហោះចម្បាំងឥណ្ឌាវាយលុកលើគោលដៅនៅទីខ្ពស់នៅក្នុងទឹកដីរបស់សត្រូវ ដោយមិនចាំបាច់ហោះចូលដែនអាកាសរបស់សត្រូវ។

  • ការកែច្នៃបន្ថែមរបស់ឥណ្ឌា

យន្ដហោះ Rafale ដែលបំពាក់ដោយកាមេរ៉ាមានសមត្ថភាពថតរូបភាពគុណភាពខ្ពស់ពីលើអាកាសរាប់ពាន់ម៉ែត្រ ត្រូវបានកែច្នៃថែមដោយឥណ្ឌាមានដូចជា អេក្រង់បំពាក់នៅក្បាលយន្តហោះទិញពីអ៊ីស្រាអែល ឧបករណ៍រ៉ាដាទទួលសញ្ញាព្រមាន ឧបករណ៍ផ្តាច់វិទ្យុទាក់ទងនៅកម្ពស់ទាប ការកត់ត្រាទិន្នន័យហោះហើររយៈពេលបាន១០ម៉ោង និង ប្រព័ន្ធស្វែងរកដោយកាំរស្មីអ៊ីនហ្វ្រារ៉េត ព្រមទាំងប្រព័ន្ធតាមដានដទៃទៀតជាច្រើន៕

ប្រភព ៖ rasmeinews.com

មតិយោបល់