• 2020-07-31 02:46:19
  • ចំណេះដឹង

ទិញ​ឡាន​មួយ​ទឹក​មក​ពី​ស្រុក​គេ ត្រូវឆែក​ប្រវត្តិ​ជាមុនសិន កុំឲ្យស៊យធំ

  • 2020-07-31 02:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​មុន​ពេល​ទិញ​តែង​ដើរ​ជ្រែ​មើល​តម្លៃ មើល​គុណ​ភាព​​ ពិសេស​ពណ៌​ពេញ​និយម ដោយ​មិន​បាន​ដឹង​ពី​ស្ថាន​ភាព​ឡាន​ទាំង​នោះ​មុន​ពេល​នាំ​ចូល​មក​ទេ។

អ្នក​ប្រើប្រាស់មួយ​ចំនួន អាច​ទៅ​មើល​ដល់​កន្លែង​ទម្លាក់​ពី​កុងទ័នឺរ​ផ្ទាល់​ក៏​មាន ដើម្បី​អាច​មើល​ស្ថាន​ភាព​ឡាន​នេះ​បាន​ច្បាស់។

លោក ឌី ពិសិទ្ធ ជា​អ្នក​ជំនាញ​ឆែក​ឡាន​មួយ​ទឹក​នៅ Autocheck Cambodia បាន​ប្រាប់ Sabay ថា​ អ្នក​ដែល​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​ដែល​មិន​បាន​ឆែក​ប្រវត្តិ និង​ចង់​ដឹង​អាច​ឆែក​បាន​តាម​រយៈប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើ​លេខ VIN ដែល​ជា​លេខ​សម្គាល់​ឡាន​ទាំង​នេះ។

នៅ​ពេល​ឆែក​តាម​រយៈលេខ VIN វា​អាច​បង្ហាញ​ពី​ប្រវត្តិ​ឡាន​មួយ​ទឹក​ដូច​ខាង​ក្រោម៖

  • បង្ហាញ​ពី​ពិន្ទុ​វាយតម្លៃ និង​ចំនួន​ម្ចាស់​ដើម​ដែល​ធ្លាប់​ប្រើ​ប្រាស់​ឡាន​ទាំង​នេះ
  • ប្រាប់​ប្រវត្តិ​ឡាន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់ និង​បង្ហាញ​ពី​រូប​ភាព​ដើម
  • ដឹង​ពី​ប្រវត្តិ​ឡាន​ធ្លាប់​ប្រើ​ប្រាស់ រត់​តាក់ស៊ី ដាក់​ជួល និង​រយៈចម្ងាយ​ធ្លាប់​ប្រើ​ប្រាស់
  • ដឹង​ច្បាស់​ពី​ប្រភព​នាំ​ចូល ប្រទេសធ្លាប់​ប្រើ​ប្រាស់ មើល​គុណភាព​ឡាន​បាត​ក្រោម ច្រេះ ឬពុក
  • បង្ហាញ​ពី​ប្រវត្តិ​ឡាន​ធ្លាប់​លិច​ទឹក ឆេះ ឬ​មួយ​ចោរ​លួច
  • បង្ហាញ​ពី​ប្រវត្តិ​ឡាន​នេះ​ធ្លាប់​រើ​ម៉ាស៊ីន និង​មាន​បញ្ហា​ផ្សេងៗ
  • អាច​ឆែក​កូដ​ពណ៌​ឡាន ដើម្បី​មើល​ដឹង​ថា​ត្រូវ​បាន​ប្ដូរ​ពណ៌​ថ្មី​ឬ​អត់
  • ដឹង​ពី​ការ​បរិច្ឆេទ​នាំ​ថ្ងៃ​ដែល​ចូល​មក​កម្ពុជា​ដំបូង។

លោក​បញ្ជាក់​ថា ការ​ឆែក​​នេះ​បាន ទាល់​តែ​ក្រុមហ៊ុនដែល​ទទួលសេវា​ឆែក​ឡាន​បានទិញ​សិទ្ធិ​​ពេញលេញ ទើប​អាច​ទុកចិត្ត​បាន ដើម្បីទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ។

ចំពោះ​តម្លៃ​សេវា​នៃ​ការ​ឆែក​ ម្ចាស់​ឡាន​​ត្រូវ​ចំណាយ​ប្រមាណ​ជា ៦​ដុល្លារ​សម្រាប់​របារាយណ៍​ការ និង​ ៥ ដុល្លារ បន្ថែម​ទៀតសម្រាប់​រូប​ភាព​ប្រវត្តិ​ឡាន​៕

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់