- 2020-07-29 06:53:21
- ចំណេះដឹង
ដឹងអត់ ចង់កុម្ម៉ង់ទិញ Bugatti Chiron ត្រូវកក់លុយ ២៣ម៉ឺនដុល្លារមុន
- 2020-07-29 06:53:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ចង់កុម្ម៉ង់ទិញ Bugatti Chiron ត្រូវកក់លុយ ២៣ម៉ឺនដុល្លារមុន
ចន្លោះមិនឃើញ
ចាប់តាំងពីបើកទទួលការបញ្ជាទិញតាំងពីខែសីហាឆ្នាំ ២០១៦ មកទល់បច្ចុប្បន្ន រថយន្ត Buggati Chiron ទទួលបានការបញ្ជាទិញសរុបជាង ៤០០ គ្រឿងហើយ ក្នុងចំណោមចំនួនផលិតសរុបដែលមានត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ។
Chiron ជាម៉ូដែលរថយន្តល្បឿនលឿនដូចព្យុះដែលមានល្បឿនអតិបរមា ៤២០ គ.ម/ម៉ឯណោះ ដោយមួយគ្រឿងមានតម្លៃចាប់ពីប្រមាណ ២,៨ លានដុល្លារ។ គួរដឹងដែរថាសម្រាប់អតិថិជនដែលធ្វើការបញ្ជាទិញរថយន្តនេះក៏តម្រូវឲ្យកក់ប្រាក់ជាមុនចំនួន ២០ម៉ឺនអឺរ៉ូ ដែលស្មើប្រមាណ ២៣៤ ០០០ដុល្លារ។
មកទល់បច្ចុប្បន្ននេះ Bugatti បានបញ្ចេញរថយន្ត Chiron ពិសេសៗច្រើនម៉ូដែលក្នុងនោះរួមមាន Chiron Sport, Chiron Super Sport 300+, Chiron Pur Sport និងរថយន្ត Chiron Noire ផងដែរ ដែលសុទ្ធតែផលិតមានចំនួនកំណត់៕