- 2020-07-16 03:53:08
- គន្លឹះ
វិធីចាក់សោកម្មវិធី Messenger លើ iPhone កុំឲ្យអ្នកផ្សេងចូលផ្ដេសផ្ដាសបាន
- 2020-07-16 03:53:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីចាក់សោកម្មវិធី Messenger លើ iPhone កុំឲ្យអ្នកផ្សេងចូលផ្ដេសផ្ដាសបាន
ចន្លោះមិនឃើញ
កម្មវិធី Messenger លើ iPhone នាពេលនេះគឺមានវិធីសាស្ត្រការពារថ្មី ដែលអាចឲ្យអ្នកចាក់សោកម្មវិធីបាន ហើយប្រើប្រាស់នូវ Face ID ឬ Touch ID ដើម្បីដោះសោពេលចង់ចូលប្រើ។ វិធីសាស្ត្រនេះអាចធានាបានថាកម្មវិធី Messenger របស់អ្នកនឹងមានសុវត្ថិភាពខ្ពស់ ជាពិសេសគឺល្អពេលដែលអ្នកដទៃចង់ខ្ចីទូរសព្ទរបស់អ្នកប្រើ។
តទៅនេះគឺជាវិធីចាក់សោកម្មវិធី Messenger (មុនអនុវត្តន៍តាមត្រូវច្បាស់ថាអ្នកបានអាប់ដេតកម្មវិធី Messenger ទៅកាន់ជំនាន់ចុងក្រោយ តាមរយៈ App Store) ៖
១. បើកកម្មវិធី Messenger រួចចុចលើរូប Profile របស់អ្នក
២. បន្ទាប់មកចុចយកពាក្យ Privacy
៣. នៅត្រង់ Privacy ចុចយកពាក្យ App Lock → ដំណើរការ Require Touch ID
៤. ចុងក្រោយត្រូវដាក់ម្រាមដៃលើ Touch ID ដើម្បីធ្វើការបញ្ជាក់ ហើយអ្នកអាចកំណត់ពេលវេលាដែលត្រូវចាក់សោកម្មវិធីបាន
ក្រោយកំណត់ដូចនេះហើយ ពេលដែលចូលទៅកាន់កម្មវិធី Messenger នឹងតម្រូវឲ្យអ្នកស្កេនម្រាមដៃ ឬស្កេនមុខជាមុនសិន៕