- 2020-07-01 07:48:17
- ចំណេះដឹង
សាកចោលពេញមួយយប់ មិនជាមូលហេតុឲ្យខូចថ្មទូរសព្ទទេ
- 2020-07-01 07:48:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកចោលពេញមួយយប់ មិនជាមូលហេតុឲ្យខូចថ្មទូរសព្ទទេ
ចន្លោះមិនឃើញ
កន្លងទៅធ្លាប់មានការផ្សព្វផ្សាយថា ការសាកទូរសព្ទទុកចោលពេញមួយយប់ អាចធ្វើឲ្យឆាប់ខូចថ្ម ឬធ្វើឲ្យខ្ជះខ្ជាយថាមពល ខណៈថ្មសាកពេញរួចហើយ។
តែលោក Kyle Wiens អ្នកជំនាញមកពី iFixit បានច្រានចោលការលើកឡើងនេះដោយលោកបញ្ជាក់ថា ការសាកថ្មទុកចោលពេញមួយយប់ មិនធ្វើឲ្យខូចថ្មនោះទេ។ គ្រប់យ៉ាងពាក់ព័ន្ធនឹង Cycle Count សំដៅលើកម្រិតប្រើប្រាស់ថាមពលថ្ម។ Cycle Count ជាចំនួនសាកថាមពលថ្មពេញលេញរបស់ស្មាតហ្វូន គិតពី 0 ដល់ ១០០% ស្មើមួយជុំ។
ជាធម្មតា ថ្មស្មាតហ្វូនភាគច្រើនមានអាយុកាល ៤០០ ជុំ ដែលអាចប្រើប្រាស់បានរយៈពេលប្រហែល ១ឆ្នាំ កន្លះ នៅកាន់ថ្មបានល្អ។ ការសាកថ្មទុកចោលពេលយប់ មិនប៉ះពាល់ដល់ចំនួនជុំ ដូចការប្រើទូរសព្ទធម្មតានោះឡើយ ដោយសារស្មាតហ្វូនភាគច្រើនមាន Chip អាចការពារចរន្តបន្ថែម ពេលថាមពលថ្មពេញ។
ប៉ុន្តែមានចំណុចមួយអាចមានបញ្ហា ពេលសាកថ្មទុកចោល នោះគឺសីតុណ្ហភាព។ ថ្មប្រភេទ Lithium ភាគច្រើន អាចឆាប់ខូចគុណភាព ដោយសារកម្ដៅខ្លាំង៕