• 2020-06-30 06:26:04
  • ចំណេះដឹង

គ្រឿងសំខាន់២ ដែលអាចលែងមានក្នុងប្រអប់ iPhone 12 ដឹង Apple ដាក់លក់ប៉ុន្មាន?

  • 2020-06-30 06:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​ល្បី​ឈ្មោះ Ming Chi-Kuo បាន​ចេញ​ផ្សាយ​ដំណឹង​ថ្មី​មួយ​ទាក់ទង​នឹង iPhone ចេញ​ឆ្នាំ ២០២០ នេះ ដោយ​បាន​ឲ្យ​ដឹង​ថា​​ Apple នឹង​លែង​​ដាក់​កាស​ស្ដាប់​ក្នុង​ប្រអប់​ iPhone ថ្មី ហើយ​រំពឹង​ថា​ដុំ​សាក​ថ្ម​ក៏​នឹង​ត្រូវ​ដក​ចេញ​ផង​ដែរ។ មាន​ន័យ​ថា​ បើ​ចង់​បាន​កាស​ និង​ដុំ​សាក អតិថិជន​ត្រូវ​ទិញ​បន្ថែម​ពី​ក្រៅ។

លោក Kuo និយាយ​ថា​ Apple ចង់​បន្ត​លក់ iPhone 12 ក្នុង​តម្លៃ​មួយ​ដែល​ស្រដៀង​នឹង iPhone 11 ហើយ​តាម​រយៈ​ការ​ដក​គ្រឿង​សំខាន់​ទាំង​ពីរ​ចេញ​ពី​ប្រអប់ នឹង​ជួយ​ប៉ះប៉ូវ​ការ​ឡើង​ថ្លៃ​ដោយ​សារ​​​ការ​បន្ថែម​គ្រឿង​ទំនាក់ទំនង​ 5G។

គួរ​ដឹង​ថា​ក្នុង​ប្រអប់​​ iPhone 11 ក្រុមហ៊ុន Apple ​នៅ​មាន​បំពាក់​មក​ជា​មួយ​នូវ​កាស​ស្ដាប់ EarPods និង​​ដុំ​សាក​ភ្លើង​ជា​មួយ​ខ្សែ​ត​ភ្ជាប់។ ដុំ​សាក​ដែល Apple ដាក់​ឲ្យ​មាន​ពីរ​ប្រភេទ ​ដោយ​​ដុំ​សាក 5W ដាក់​ក្នុង​ប្រអប់​ iPhone 11 ហើយ​ដុំ​សាក​កម្លាំង 18W ​មាន​ដាក់​ក្នុង​ប្រអប់​ iPhone 11 Pro និង 11 Pro Max។

សម្រាប់​អ្នក​ទិញ​ iPhone 12 ប្រសិន​បើ​ចង់​បាន​កាស​ EarPods ​នឹង​ត្រូវ​ចំណាយ​លុយ​បន្ថែម​ ២៩​ដុល្លារ ​ដែល​នេះ​ជា​តម្លៃ​លើ​​វិបសាយ​ផ្លូវ​ការ​របស់ Apple។ ចំណែក​ដុំ​សាក​ថ្ម​វិញ​មាន​តម្លៃ ១៩​ដុល្លារ សម្រាប់​កម្លាំង 5W និង​តម្លៃ ២៩​ដុល្លារ សម្រាប់​កម្លាំង 18W៕

ប្រភព៖ Apple ប្រែ​សម្រួល៖ សុខហេង

មតិយោបល់