- 2020-06-30 06:00:00
- ចំណេះដឹង
៧ ជំហានងាយៗដើម្បីចុះបញ្ជីអាជីវកម្មតាម Online នៅកម្ពុជា
- 2020-06-30 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ជំហានងាយៗដើម្បីចុះបញ្ជីអាជីវកម្មតាម Online នៅកម្ពុជា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(ប្រព័ន្ធអនឡាញ)។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ជាការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា និងមានទទួលបានការវិនិយោគឲ្យកាន់តែច្រើនឡើង។
ការចុះបញ្ជីតាមប្រព័ន្ធអនឡាញបែបនេះគឺធ្វើឡើងក្នុងន័យកាត់បន្ថយភាពស្មុគស្មាញ, ការផ្តល់ព័ត៌មានច្រើនដង និងច្រំដែល, ពេលវេលា និងការចំណាយ ដែលកើតមាននៅតាមបណ្តាដំណាក់កាល នៃការចុះបញ្ជីអាជីវកម្ម ជាងនៅក្នុងក្របខណ្ឌយន្តការចាស់ពីមុនមក។
ខាងក្រោមនេះជា៧ ជំហានងាយៗដើម្បីចុះបញ្ជីអាជីវកម្មតាម អនឡាញ៖
នេះជាអាសយដ្ឋានសម្រាប់ការចុះបញ្ជីអាជីវកម្ម www.registrationservices.gov.kh