• 2020-06-26 07:53:05
  • គន្លឹះ

វិធីបន្ថយទំហំ "Other" លើ iPhone ឲ្យសល់មេមូរីច្រើន GB

  • 2020-06-26 07:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ឧបករណ៍​ iDevice ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11 ឡើងទៅគេ​ឃើញ​មាន​ "Other” នៅ​ក្នុង​ Storage Settings ដែល​មាន​ប្រើ​ប្រាស់​ទំហំ​ផ្ទុក​ច្រើន​បំផុត ដោយ​​លើ​ឧបករណ៍​ខ្លះ​មាន​ទំហំ​ ៧ GB, ១០ GB, ១៥ GB និង ២៥ GB ជា​ដើម។

ល្បិច​ខាង​ក្រោម​នេះ​អាច​ជួយ​​កាត់​បន្ថយ​ទំហំ​ "Other” ដើម្បី​សល់​​ទំហំ​មេមូរី​ច្រើន​ ៖

១. បើក​កម្មវិធី iTunes លើ​កុំព្យូទ័រ

២. ដោត iPhone ឬ iPad របស់​អ្នក​ជា​មួយ​កុំព្យូទ័រ

៣. ដោះ​លេខ​កូដ​ប្រសិន​បើ​មាន​ដាក់ និង​ចុច​យក​ "Trust” ​លើ iPhone ឬ iPad ប្រសិន​បើ​ iPhone ឬ iPad របស់​អ្នក​មិន​ធ្លាប់​ភ្ជាប់​ជា​មួយ​កុំព្យូទ័រ​ពី​មុន​មក

៤. ដោត​ទូរសព្ទ​ជាប់​កុំព្យូទ័រ​ចោល​ប៉ុន្មាន​នាទី ដោយ​មិន​បាច់​ធ្វើ​អ្វី​នោះ​ទេ

៥. ចូល​ទៅ​កាន់​ "Settings” រួច​ចុច​លើ "General” និង ចូល​ទៅ​កាន់​ "Storage” អូស​ដល់​ System អ្នក​នឹង​ឃើញ​ទំហំ​មាន​ការ​ថយ​ចុះ

មុន
ក្រោយ

៦. ដក​ iPhone ឬ iPad ចេញ​ពី​កុំព្យូទ័រ​ ជា​ការ​ស្រេច

ប្រភព៖ osxdaily ប្រែ​សម្រួល៖ សុខហេង

មតិយោបល់