- 2020-06-26 05:16:07
- ចំណេះដឹង
តិចនិកប្រើតែដៃ ជួយការថតវីដេអូឲ្យនឹងល្អហួសពីការស្មាន (វីដេអូ)
- 2020-06-26 05:16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកប្រើតែដៃ ជួយការថតវីដេអូឲ្យនឹងល្អហួសពីការស្មាន (វីដេអូ)
ចន្លោះមិនឃើញ
អ្នកប្រហែលជាមានឧបករណ៍ច្រើនក្នុងការជួយទប់លំនឹង ដែលប្រហែលជាយកតាមខ្លួនគ្រប់ពេល ដើម្បីថតវីដេអូ។ ទោះអ្នកមាន ឬគ្មាន កុំតូចចិត្ត អ្នកនៅតែអាចថតវីដេអូនឹងដៃផ្ទាល់បាន ហើយប្រហែលជាអាចល្អជាងទៀតផង។ ករណីអ្នកមាន អ្នកអាចសាកល្បង សួរខ្លួនឯងថា៖
បើចម្លើយអ្នកមានភាពវិជ្ជមាន នោះការថតរូបនឹងដៃផ្ទាល់ជាការសម្រេចចិត្តត្រឹមត្រូវទៅនឹងទិដ្ឋភាពអ្នកចង់បាន តែត្រូវមានការព្យាយាមបន្តិចក្នុងការហ្វឹកហាត់។
តាមរយៈវីដេអូនេះ នឹងពន្យល់ពីបច្ចេកទេសថតនឹងដៃផ្ទាល់ ហើយហេតុផលដែលការថតនឹងដៃមានលក្ខណៈល្អប្រសើរជាង។
ជាអត្ថន័យរួម អ្នកអាចបង្កើតការទំនាក់ទំនងមួយរវាងកាមេរ៉ា និងអ្នក ដោយភ្ជាប់កាមេរ៉ាទៅនឹងខ្សែពាក់នឹងករ រួចកាន់កាមេរ៉ាដៃពីររុញចេញទៅមុខអ្នក។ ពេលអ្នកបម្លាស់ទី គួរធ្វើយឺតៗតាមអាចទៅរួច ហើយកុំចុចពង្រីក គួរបម្លាស់ទីទៅជិត Subject ល្អជាង៕