• 2020-06-25 07:36:04
  • ចំណេះដឹង

តារា TikTok ល្បីៗ មានរកលុយពី TikTok បានអត់?

  • 2020-06-25 07:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​បែប​វីដេអូ TikTok កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក។ មាន​គណនី TikTok ខ្លះ​មាន​អ្នក​ចុច Follow ដល់​រាប់​សិប​លាន​នាក់ ដែល​នាំ​ឲ្យ​កើត​មាន​ជា​សំនួរ​ចោទ​សួរ​ថា គណនី​ល្បីៗ​ទាំង​នោះ​អាច​រក​ចំណូល​ពី TikTok ដូច​ជា​​ YouTube ដែរ​ឬ​យ៉ាងណា?

តាម​ពិត​មិន​ដូច្នោះ​ឡើយ។ នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​វិធី​ក្នុង​ការ​ស្វែង​រក​ប្រាក់​កម្រៃ​ពី TikTok ផ្ទាល់​នៅ​ឡើយ​ទេ ដោយ​សារ​កម្មវិធី TikTok មិន​បាន​ផ្ដល់​ប្រាក់​កម្រៃ ឬ ភាគ​លាភ​ដល់​គណនី​ល្បីៗ​នោះ​ទេ។

បុគ្គល​ល្បីៗ​ភាគ​ច្រើន​លើ​ TikTok បាន​ប្រើ​ប្រាស់​នូវ​ចំនួន​អ្នក​គាំទ្រ​ច្រើន​សន្ធឹក​របស់​ខ្លួន និង​បាន​អូស​ទាញ​ពួក​គេ​ទៅ​កាន់​ទំព័រ​ YouTube, Instagram, Snapchat ឬ Twitter របស់​ខ្លួន។ នៅ​ពេល​ដែល​អ្នក​គាំទ្រ​​លើ TikTok ចាប់​ផ្ដើម​តាម​ដាន​ទំព័រ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​របស់​តារា TikTok នោះ​កាន់​តែ​ច្រើន នោះ​ឱកាស​ដែល​គេ​ទទួល​បាន​​ការ​ Sponsor (ការ​ឧបត្ថម្ភ) មាន​កាន់​តែ​ខ្ពស់ ដោយ​សារ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បី​ល្បាញ។

​កាល​ពី​ឆ្នាំ ២០១៩​ Loren Gray ​ដែល​ជា​បុគ្គល​ល្បី​ម្នាក់​លើ TikTok ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ដែល​បាន​ពី​ការ​​ជួល​ឲ្យ​ផ្សព្វផ្សាយ​លើ Instagram និង​គណនី YouTube របស់​នាង ពេល​ដែល​នាង​មាន​វ័យ​ត្រឹម ១៧​ឆ្នាំ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នេះ​គណនី TikTok របស់​នាង​មាន​អ្នក​ចុច Follow ជាង ៤០​លាន​នាក់, គណនី Instagram មាន ១៩​លាន​នាក់ និង YouTube មាន​ជាង ៣ លាន Subscriber ហើយ​គិត​ត្រឹម​ខែ​មិថុនានេះនាងមានទ្រព្យ​សម្បត្តិ​ប៉ាន់​ស្មាន​ប្រមាណ ៣​លាន​ដុល្លារ៕​​​

ប្រភព៖ Distractify ប្រែ​សម្រួល៖ សុខហេង

មតិយោបល់