• 2020-06-23 07:24:10
  • គន្លឹះ

មក​ដឹង​របៀបថតរូប​ពេល​ Golden Hour ឲ្យ​បាន​ល្អ​ មិន​ខក​ចិត្ត​

  • 2020-06-23 07:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលា​ថតរូប​បាន​ល្អ​បំផុត​គឺ​ Golden hour ជា​អំឡុង​ពេល​ពន្លឺ​ព្រះអាទិត្យ​ស្រទំ​ និង​មាន​ស្រមោល​ប្រដេញ​។ អ្នក​ថតរូប​ទេសភាព​ និង​អ្នកថតលក្ខណៈ​ Portrait ភាគច្រើន អាចផ្ដិត​ចេញ​លទ្ធផល​ការងារ​ល្អ​បំផុត​ គឺនៅ​ពេល​នេះ​ឯង​។ Golden hour(ម៉ោងមាស) អាច​មាន​ក្រោយ​ពេល​ថ្ងៃរះ​ និង​មុន​ពេល​ថ្ងៃ​លិច​ ដែល​ជា​ពន្លឺ​ដំបូង​ និង​ពន្លឺ​ចុងក្រោយ​នៃ​ថ្ងៃ​នីមួយៗ​។

ពន្លឺ​របស់​ព្រះអាទិត្យ​រត់​កាត់​បរិយាកាស​ប៉ះ​ផ្នែក​ជាច្រើន​ មាន​ធូលី​ដី​ ទឹក​ និង​ម៉ូលេគុល​ខ្យល់​ ដូចនេះ​ ទើប​ឃើញ​មាន​ពន្លឺ​ស្រាល​។ Shutter speed រយៈពេល​យូរ​ត្រូវការ​អំឡុង​ពេល​ Golden hour អាច​ឲ្យ​អ្នក​ថត​ផលិត​រូប​បាន​ស្អាត​ប្លែក​ ជាមួយ​និង​បរិយាកាស​ក្រាស់ មាន​ពណ៌​លាយឡំ​ ក្រហម​ ទឹកក្រូច​ ជាពិសេស​ស្រមោល​វែង​បង្កើត​ដោយ​មុំ​ទាប​របស់​ព្រះអាទិត្យ​ពេល​ Golden hour។​

ការ​ថត​មិន​សូវ​ពិបាក​ ឬ​ងាយ​នឹង​បង្កើត​កំហុស​នោះ​ទេ​ ពេល​ថត​កំណត់​ Exposure ខ្លួន​ឯង​។ ឧទាហរណ៍​៖ ការ​បង្កើត​ឲ្យ​មេឃ​ភ្លឺ​ខ្លាំង​ពេក​ ពិបាក​នឹង​ធ្វើ​ ដោយសារ​មាន​ពន្លឺ​តិច​ ពេល​ព្រះអាទិត្យ​ស្ថិត​នៅ​មុំ​ខ្ពស់​ក្នុង​លំហ​មេឃ​។

ថតរូបភាព​ទេសភាព​ និង​សំណង់​អាគារ

ទិដ្ឋភាព​ធម្មជាតិ​ និង​អាគារ​ អាច​ទាញ​ប្រយោជន៍​បាន​យ៉ាង​ល្អ​ ពេល​មាន​ពន្លឺ​ដ៏​ស្រទន់​របស់​ Golden hour ដែល​អាច​កំណត់​ Exposure ចាប់​យក​ទិដ្ឋភាព​កាន់​តែ​លម្អិត​ ទាំង​ស្រមោល​ និង​ចំណុច​ Highlight ដោយ​មេឃ​មាន​ពណ៌​ចម្រុះ​ ជុំវិញ​អាគារ​។

រូបភាព​ទេសភាព​ អាច​ប្រើ​ Shutter speed រយៈពេល​យូរ​ ដើម្បី​ចាប់​យក​ទិដ្ឋភាព​បាន​លម្អិត​ ទាំង​រូបភាព​នៅ​នឹង​ (ប្រហែល​តម្រូវ​ប្រើ​ Aperture f/16) និង​មាន​ចលនា​ ដូចជា​ទិដ្ឋភាព​ទឹក​ហូរ​។

ការ​ថតរូប​លក្ខណៈ​ Portrait

រូបភាព​លក្ខណៈ​ Portrait អាច​ប្រើ​ Golden hour​ ជួយ​ផ្ដល់​ពន្លឺ​ពណ៌​មាស​ដល់​ប្លង់​ថត​ ដោយ​ Subject អាច​មាន​ពន្លឺ​ព្រះអាទិត្យ​លើ​មុខ​ និង​ស្រមោល​ ដោយ​មិន​ដុត​ខ្លាំង​។ ថ្ងៃ​ត្រង់​ មាន​ន័យ​ថា​ត្រូវការ​ប្រើ​ Flash ជំនួយ​ ដើម្បី​បង្កើត​ភាព​លម្អិត​ លើ​តំបន់​ស្រមោល​នៃ​មុខ​ តែ​ Golden hour គ្រប់យ៉ាង​គឺ​បង្ហាញ​មក​បែប​ធម្មជាតិ​។

Golden hour ក៏​អាច​ជួយ​ដល់​ប្លង់​ថត​ផង​ដែរ​ រូបភាព​មាន​នរណា​ម្នាក់​ ស្រមោល​ពួកគេ​បង្កើត​ជា​ចម្ងាយ​ (Depth) បាន​។ បើ​មាន​ពន្លឺ​ព្រះអាទិត្យ​ជះ​លើ​ Subject ពី​ចំហៀង​ នឹង​អាច​មាន​ពន្លឺ​ដ៏​ស្រទន់​នៅ​ជុំវិញ​នោះ​ ទាក់​ភ្នែក​អ្នក​មើល​មិន​តិច​ទេ​។

តើ​អាកាសធាតុ​ប៉ះពាល់​ដល់​ Golden hour ដែរ​ឬ​ទេ​?

រាល់​ការ​ថតរូប​ ការ​រៀបចំ​ដ៏​ល្អ​បំផុត​ អាច​ត្រូវ​បំផ្លាញ​វិញ​ ដោយ​អាកាសធាតុ​មិន​ល្អ​។ វត្តមាន​ពពក​បូក​ផ្សំ​នឹង​ព្រះអាទិត្យ​រះ​ អាច​បង្កើត​ទិដ្ឋភាព​មេឃ​ដ៏​ស្រស់​ស្អាត​។ បើ​សំណាង​ល្អ​ ពេល​ឃើញ​ទិដ្ឋភាព​នេះ​ អាច​ក្រឡេក​មើល​ចំណាំង​ផ្លាត​ក្នុង​បឹង​ ឬ​ទន្លេ​។ យ៉ាង​ណា​មិញ​ វត្តមាន​ពពក​បង្ហាញ​នៅ​តំបន់​ Horizon (ជើងមេឃ​ ឬ​ផ្នែក​ខាងក្រោយ​ចំ​កណ្ដាល​) នឹង​រារាំង​ការ​ថត​ព្រះអាទិត្យ​ដោយ​ផ្ទាល់​នៅ​ពេល​ថ្ងៃ​រះ​ ឬ​ថ្ងៃ​លិច​។

Golden hour បង្ហាញ​បាន​យូរ​ប៉ុណ្ណា​?

វត្តមាន​ Golden hour បង្ហាញ​មិន​យូរ​នោះ​ទេ​ តិច​ ឬ​ច្រើន​ អាស្រ័យ​លើ​ទីតាំង​អ្នក​ស្ថិត​នៅ​លើ​ភព​ផែនដី​ និង​ពេល​ណា​។ ចំណុច​ Latitude និង​ Longitude រួម​ជាមួយ​ពេលវេលា​នៃ​ឆ្នាំ​នីមួយ​ៗ​ នឹង​អាច​បញ្ជាក់​ដំណើរ​ព្រះអាទិត្យ​លើ​មេឃ​ និង​មុំ​ ដែល​បង្ហាញ​លិច​ ឬ​រះ​។ បើ​អ្នក​ស្ថិត​នៅ​ជិត​តំបន់​អេក្វាទ័រ​ Golden hour នឹង​បង្ហាញ​រយៈពេល​ខ្លី​។ ចេញ​ទៅ​ខាងជើង​ ឬ​ខាងត្បូង​ពី​តំបន់​អេក្វាទ័រ​កាន់​តែ​ឆ្ងាយ​ Golden hour នឹង​បង្ហាញ​កាន់​តែ​យូរ​។

ប្រើប្រាស់កម្មវិធីការ​ស្វែងរក​ Golden hour

បើ​ចង់​រក​មើល​ពន្លឺ​ដ៏​ល្អ​ សម្រាប់​ថតរូប​ Golden hour ជា​អ្វី​អ្នក​ចង់​បាន​ មាន​វេបសាយ​ និង​កម្មវិធី​ជា​ច្រើន​ អាច​ដំណោះស្រាយ​លើ​ចំណុច​នេះ​។

វេបសាយ​ Golden Hour អាច​កំណត់​ទីតាំង​អ្នក​ស្ថិត​នៅ​ក្នុង​ពិភពលោក​នេះ​ ដោយ​ស្វ័យប្រវត្តិ​ និង​គណនា​ពេល​ណា​មាន​ Golden hour។ ក៏​មាន​ កម្មវិធី​ អាច​ប្រើ​បាន​លើ​ iPhone និង​ iPad ផង​ដែរ​។

កម្មវិធី​ GoldenHour.One មាន​លក្ខណៈ​ល្អ​ប្រសើរ​ គ្រោង​បាន​ច្បាស់​ ពេល​ Golden hour ចាប់ផ្ដើម​ និង​បញ្ចប់​លើ​ទីតាំង​ណា​មួយ​ ដោយ​មាន​បន្ថែម​ Compass mode សម្រាប់​ស្វែងរក​ទិសដៅ​ច្បាស់​នៃ​ពន្លឺ​ព្រះអាទិត្យ​ ក្នុង​នោះ​ក៏​មាន​ទិន្នន័យ​អាកាសធាតុ​ផង​ដែរ​។

Golden hours អាច​ថា​ពិបាក​ប៉ាន់ស្មាន​ បើ​ចង់​ឲ្យ​រូបភាព​ខាងក្រៅ​លេចធ្លោ​ ត្រូវការ​ស្ថិត​នៅ​ទីតាំង​ល្អ​មួយ​ ដើម្បី​ទាញ​ប្រយោជន៍​បាន​ពេញលេញ​ពី​ពេលវេលា​ដ៏​ពិសេស​នេះ​៕

ប្រភព៖ Digital Camera World ប្រែ​សម្រួល៖ សុខហេង

មតិយោបល់