• 2020-06-10 08:15:19
  • ចំណេះដឹង

គណនី YouTube ល្បីៗ ដែលម្ចាស់លែងនៅលើលោកនេះ

  • 2020-06-10 08:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​គឺ​ជា​គណនី YouTube ​ល្បីៗ​ចំនួន ១០ (​​រាប់​បញ្ចូល​តែ​​គ​ណនី​ដែល​លែង​មាន​​បង្ហោះ​វីដេអូ​ថ្មី) ដែល​ម្ចាស់​គណនី​បាន​លា​ចាក​លោក​ទៅ បន្សល់​ទុក​នូវ​ត្រឹម​គណនី និង​វីដេអូ ជា​ការ​ចងចាំ​សម្រាប់​អ្នក​គាំទ្រ​របស់​ពួក​គេ។

១. Talking Kitty Cat ៖ មាន ២,៥៥​លាន Subscriber

គណនី​នេះ​បង្កើត​ឡើង​ដោយ​ Steve Cash ដែល​រូប​គេ​ជា​តន្ត្រីករ និង​ជា​អ្នក​ស្រឡាញ់​សត្វ​ម្នាក់។ គណនី​នេះ​បាន​ដំណើរ​ការ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០០៧ ដែល​អាច​រក​ចំនួន​ទស្សនា​សរុប​បាន ៨០៦​លាន​ដង។ ម្ចាស់​គណនី​បាន​​​បញ្ចប់​ជីវិត​​នៅ​ផ្ទះ​របស់​ខ្លួន នា​ថ្ងៃ​ទី ១៦ ខែ​មេសា ក្នុង​អាយុ ៤០​ឆ្នាំ។

២. taliajoy18 ៖ មាន ១,៤៤​លាន Subscriber

គណនី​នេះ​គឺ​បង្កើត​ឡើង​ដោយ​ក្មេង​ស្រី​ឈ្មោះ Talia Castellano ដែល​​ភាគ​ច្រើន​មាន​បង្ហាញ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ផាត់​មុខ ដែល​បាន​បង្កើត​ឡើង​នា​ខែ​កក្កដា ឆ្នាំ ២០១១ និង​មាន​ចំនួន​ទស្សនា​សរុប ៩៥​លាន​ដង។ ជំងឺ​មហារីក​បាន​ឆក់​​យក​ជីវិត​ក្មេង​ស្រី​នេះ ​នៅ​ខែ​កក្កដា ឆ្នាំ ២០១៣ ពេល​មាន​វ័យ​ទើប ១៣​ឆ្នាំ។

​៣. Verne Troyer ៖ មាន ១,១៥​លាន Subscriber

វា​គឺ​ជា​គណនី​របស់​តារា​សម្ដែង និង​តារា​​កំប្លែង​សញ្ជាតិ​អាមេរិក មាន​បង្ហាញ​អំពី​វីដេអូ Vlog ជីវិត​ប្រចាំ​ថ្ងៃ និង​វីដេអូ​កម្សាន្ត​ផ្សេងៗ​ទៀត​ជា​មួយ YouTuber ដទៃ។ គណនី​នេះ​បង្កើត​ឡើង​នា​ខែ​មេសា ឆ្នាំ ២០១៥ ដែល​មាន​ចំនួន​ទស្សនា​សរុប ១៤៧​លាន​ដង។ នៅ​វ័យ​ ៤៩​ឆ្នាំ លោក​ Verne Troyer បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ហូប​ស្រា​ពុល។

៤. hussen upsecale ៖ មាន ១,០៣ លាន​ Subscriber

គណនី​នេះ​បង្កើត​ដោយ​បុរស​ឈ្មោះ Hussein Hamed កាល​ពី​ខែ​មេសា ឆ្នាំ ២០១៦ ដែល​អាច​ប្រមូល​ចំនួន​ទស្សនា​បាន​សរុប ១៥៩​លាន​ដង។ ផ្អែក​តាម​​វិបសាយ Fandom បាន​ឲ្យ​ដឹង​ម្ចាស់​គណនី​បាន​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​មិន​ឃើញ​មាន​ព័ត៌មាន​លម្អិត​បន្ថែម​លើស​ពី​នេះ​ឡើយ។

៥. Brian Rickard ៖ មាន ៨៨ម៉ឺន Subscriber

គណនី​​​​ដែល​បង្ហាញ​អំពី​ការ​លេង​ហ្គេម​​​នេះ​បង្កើត​ឡើង​ដោយ​ Brian Rickard នា​ឆ្នាំ ២០០៧ ដែល​ពេល​នេះ​មាន​ចំនួន​ទស្សនា​សរុប ២១៥​លាន​ដង។ ​​ម្ចាស់​គណនី​បាន​បាត់​ជីវិត​ពេល​មាន​វ័យ​ទើប ៣០​ឆ្នាំ ដោយ​សារ​ចង់​រត់​ឆ្លង​កាត់​ផ្លូវ​ដែល​​​រថភ្លើង​បរ​សំដៅ​មក​ ​​ប៉ុន្តែ​មិន​បាន​សម្រេច៕

ប្រភព៖ Fandom ប្រែ​សម្រួល៖ សុខហេង

មតិយោបល់