• 2020-06-05 07:45:48
  • គន្លឹះ

វិធី​កំណត់​ភ្លេង​រោទ៍​ ពេល​មនុស្សពិសេសតេ​មក​ដឹង​ភ្លាម

  • 2020-06-05 07:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​នៅ​លើ​ iPhone និង Android អ្នក​ប្រើ​ប្រាស់​អាច​កំណត់​ឲ្យ​ឮ​សំឡេង​រោទ៍​ខុសៗ​គ្នា​ ចំពោះ​ការ​ហៅ​ចូល​នីមួយៗ ជា​ពិសេស​សម្រាប់​មនុស្ស​សំខាន់។

នៅ​លើ​ iPhone

១. ចូល​ទៅ​កាន់​កម្មវិធី​ Contact រួច​រើស​យក​​ឈ្មោះ​នរណា​ម្នាក់​ដែល​អ្នក​ចង់​​កំណត់​ឲ្យ​មាន​សំឡេង​រោទ៍​ខុស​ពី​គេ រួច​​មក​ចុច​លើ​ពាក្យ​ “Edit” នៅ​ផ្នែក​លើ​ខាង​ស្ដាំ

២. អូស​ចុះ​ក្រោម​រួច​ចុច​​លើ​ពាក្យ​ Ringtone (អ្នក​ក៏​អាច​ចុច​លើ​ Text Tone ដើម្បី​ចូល​កំណត់​សំឡេង​រោទ៍​សម្រាប់​សារ​ជា​អក្សរ)

៣. បន្ទាប់​មក​រើស​យក​សំឡេង​រោទ៍​ដែល​អ្នក​​កំណត់

៤. ពេល​រើស​រួច​ហើយ​ ចុច​លើ​ពាក្យ​ "Done”

នៅ​លើ​ Android

១. ចូល​ទៅ​កម្មវិធី​​ Contact រួច​ស្វែង​រក​លេខ​ទូរសព្ទ​ណា​មួយ​ បន្ទាប់​មក​ចុច​លើ​ "Details”

២. បន្ទាប់​មក​ចុច​លើ​ពាក្យ​ “Edit”

៣. អូស​ចុះ​ក្រោម​​ហើយ​ស្វែង​រក​ពាក្យ​ "Ringtone”

៤. បន្ទាប់​មក​រើស​សំឡេង​រោទ៍​ដែល​អ្នក​ពេញ​ចិត្ត ហើយ​ចុច​លើ​ពាក្យ​ “Add” និង​ចុង​ក្រោយ​ចុច​លើ​ពាក្យ​ "Save” ជា​ការ​ស្រេច៕

ប្រភព៖ iphonefaq ប្រែ​សម្រួល៖ សុខហេង

មតិយោបល់