- 2020-05-27 06:25:04
- គន្លឹះ
វិធីតម្រង់រូបភាពឲ្យបានស្អាត ដោយប្រើ Lightroom និង Photoshop (វីដេអូ)
- 2020-05-27 06:25:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីតម្រង់រូបភាពឲ្យបានស្អាត ដោយប្រើ Lightroom និង Photoshop (វីដេអូ)
ចន្លោះមិនឃើញ
អ្នកថតរូបឈ្មោះ Demas Rusli បានបង្កើតវីដេអូបង្រៀនមួយដែលអាចជាផលប្រយោជន៍ដល់អ្នកថតរូបទាំងឡាយ។ ក្នុងពេលត្រឹមប៉ុន្មាននាទី លោកបានបង្ហាញអំពីវិធីតម្រង់រូបភាពឲ្យត្រង់ ដោយប្រើប្រាស់នូវកម្មវិធី Lightroom និង Photoshop។
ក្នុងវីដេអូ Rusli បានបង្ហាញអំពីវិធីសាស្ត្រពីរ។ វិធីសាស្ត្រទីមួយដែលងាយស្រួលជាងនោះគឺការប្រើប្រាស់ Tool ឈ្មោះ Upright ក្នុងកម្មវិធី Lightroom ដើម្បីគូរបន្ទាត់ផ្ដេក និងបន្ទាត់ឈរចំនួនពីរ ដែលបង្ហាញថារូបភាពពេលតម្រង់ទៅមានរូបរាងបែបណា។ ក្រោយមកកម្មវិធី Lightroom នឹងដំណើរការការកែខៃរូបភាពដោយឯងៗ។
វិធីសាស្ត្រទីពីរគឺការប្រើកម្មវិធី Photoshop ដោយមានបញ្ចូលនូវបន្ទាត់សម្រាប់បង្ហាញអំពីទីតាំង (ចុច CTRL/CMD + R)។ ក្រោយមកគេបានប្រើប្រាស់ Tool Free Transform ដើម្បីកែសម្រួល Perspective, Distort និង Skew រហូតរូបភាពដូចជាអ្វីដែលគេចង់បាន។ ចុងក្រោយគឺប្រើប្រាស់ Content Aware Fill ដើម្បីបំពេញចន្លោះដែលនៅសល់។ ទស្សនាវីដេអូលម្អិតខាងក្រោម ៖