• 2020-05-25 05:57:56
  • ចំណេះដឹង

ទៅទិញកាស AirPods ដំឡើងនៅប្រទេសវៀតណាម អាចបានតម្លៃធូរជាងទីផ្សារដទៃអត់?

  • 2020-05-25 05:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លេច​រូបភាព​កាស AirPods Pro ដែល​មាន​ពាក្យ​ "Assembled in Vietnam" ឬ​មាន​ន័យ​ថា​ជា​ផលិតផល​ដំឡើង​នៅ​ប្រទេស​វៀតណាម វា​ក៏​បាន​ក្លាយ​ជា​ចម្ងល់​ចាក់ដោត​មួយ​ពី​សំណាក់​អតិថិជន​ដោយ​ចង់​ដឹង​ថា ប្រសិន​យើង​យក​លុយ​ទៅ​ទិញ​កាស AirPods នៅ​ប្រទេស​វៀតណាម​ផ្ទាល់ តើ​វា​អាច​មាន​តម្លៃ​ធូរ​ជាង​ទីផ្សារ​ប្រទេស​ដទៃ​ដែរ​ឬ​ទេ?

ចម្លើយ​ត្រូវ​បាន​បកស្រាយ​ច្បាស់ៗ​ពី​ប្រធាន​ស្ថាប័ន​គ្រប់គ្រង​ហិរញ្ញវត្ថុ​អន្តរជាតិ​លោក Dinh Trong Thinh បាន​បញ្ជាក់​ថា តម្លៃ​របស់​វា​គឺ​មិន​អាច​ថោក​ជាង​ប្រទេស​ដទៃ​នោះ​ឡើយ។

លោក​បាន​ពន្យល់​ថា ថ្លៃ​ដឹក​ជញ្ជូន​និង​ថ្លៃ​ផលិត​គឺ​ពិត​ណាស់​វា​ទាមទារ​ការ​ចំណាយ​តិច​ជាង ​ប៉ុន្តែ​គ្រឿង​បង្គំ​នៃ​ឧបករណ៍​ក៏​នៅ​តែ​ទាមទារ​ការ​នាំចូល​ពី​ប្រទេស​ដទៃៗ​ជា​ច្រើន​ដដែល បែប​នេះ​ការ​ចំណាយ​លើ​ការ​បង់ពន្ធ​ក៏​នៅ​តែ​ជា​បញ្ហា។ ដោយឡែក​សម្រាប់​តម្លៃ​នៃ​ផលិតផល​សម្រេច ក៏​ត្រូវ​ស៊ីសង​លើ​ការ​បង់ពន្ធ​ក្នុង​ប្រទេស​មួយ​តង់​ទៀត ហើយ​តម្លៃ​ពន្ធ​នៅ​វៀតណាម​ថ្លៃ អ៊ីចឹង​តម្លៃ​កាស​គឺ​មិន​ងាយ​លក់​ធូរ​ជាង​ទីផ្សារ​ដទៃ​បាន​ឡើយ។​

មួយ​ទៀត​សោត​វា​ស៊ីសង​លើ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ Apple ផ្ទាល់ ថា​ចង់​ដាក់​ផែនការណ៍​សម្រុក​ការ​លក់​ខ្លាំង​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម​ឬ​អត់ បែប​នេះ​ទើប​តម្លៃ​អាច​ប្រែប្រួល​បាន អ្វី​ដែល​ពិបាក​នោះ​គឺ​យុទ្ធសាស្ត្រ​ការ​លក់​របស់ Apple ផ្ទាល់ គឺ​គ្រប់គ្រង​តម្លៃ​បាន​ល្អ​ខ្លាំង​ណាស់ ទាំង​សម្រាប់​ការ​លក់​រាយ​និង​តាម​ហាង​ចែកចាយ​ធំ។

ជា​ឧទាហរណ៍​​សាមញ្ញ​ដូច​ជា​ផលិតផល​របស់​ក្រុមហ៊ុន Samsung ​ដែល​មាន​រោងចក្រ​ដំឡើង​ស្មាតហ្វូន​នៅ​ទី​នោះ​ផ្ទាល់ ក៏​តម្លៃ​នៅ​តែ​ប្រហាក់ប្រហែល​ឬ​ខ្លះ​ខ្ពស់​ជាង​ទីផ្សារ​សកល​ទៀត​ផង។ នោះ​ក៏​ដោយសារ​កត្តា​ពន្ធ សោតយ៉ាង​ដូច​ជា​ម៉ូឌែល Galaxy Note 10+ លើ​ទីផ្សារ​សកល​តម្លៃ ១ ១០០ ដុល្លារ​ឬ​ស្មើ​នឹង ២៥,៧ លាន​ដុង លុះ​លក់​នៅ​វៀតណាម​តម្លៃ​ដល់​ទៅ ២៦,៩ លាន​ដុង​ឯ​ណោះ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់