• 2020-05-19 08:00:29
  • ចំណេះដឹង

ឡាន​ប្រើ​ម៉ាស៊ូត ច្រឡំ​ចាក់សាំង ដោះស្រាយមិន​ទាន់ពេល​ ដឹង​តែ​វេទនា​ហើយ

  • 2020-05-19 08:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ន ពិនិត្យ អ្នកបច្ចេកទេស​ផ្នែក​រថយន្តនៅហាង HP ហ្គារ៉ាស​ម្តុំ​តាខ្មៅ​ឲ្យ​ដឹង​ថា បើ​​ច្រឡំ​ចាក់សាំង​ខុស​ ដាច់​ខាត​ហាម​កាច់​សោ​បញ្ឆេះ​ឬ​ត្រូវ​ពន្លត់​ម៉ាស៊ីន​ភ្លាម (ករណី​បញ្ឆេះ) ដើម្បី​ការពារ​សាំង​ជ្រាប​ចូល​ម៉ាស៊ីន​​។

មាន​តែ​បិទ​ស្ទីកគ័រ​បែប​នេះ ដើម្បី​ពញ្ញាក់​អារម្មណ៍​បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ ក្រែង​លោ​ចាក់​សាំង​ច្រឡំ

លោក​បន្ត​ថា ជំហាន​បន្ទាប់​​ត្រូវ​ប្រញាប់​ហៅ​ជាង​សណ្តោង​រក​ទៅ​ការ៉ាស​ ដើម្បីឆែក​លាង​សម្អាតម៉ាស៊ីន​ភ្លាម។ ហើយ​បើ​នៅតែ​បន្ត​ធ្វើ​ដំណើរ​ វា​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​កុបប៉េ​រលត់​តាម​ផ្លូវ នាំ​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ។

លោក​បញ្ជាក់​ថា ឡាន​ប្រើ​ម៉ាស៊ូត​​បើ​ករណីនេះកើត​ឡើង​គឺ​ធ្ងន់ធ្ងរ​ជាង​ឡាន​​ប្រើសាំង​ ពីព្រោះ​ម៉ាស៊ីន​ម៉ាស៊ូត​ត្រូវការ​ជាតិ​រំអិល​ច្រើន ដើម្បី​ឲ្យ​ម៉ាស៊ីន​ដើរ​បាន​ស្រួល។

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់