- 2020-05-12 04:51:29
- ចំណេះដឹង
ក្ដៅបែបនេះ! មកដឹងវិធី កាត់បន្ថយកម្ដៅចេញពីរថយន្ត បានរហ័សបំផុត
- 2020-05-12 04:51:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅបែបនេះ! មកដឹងវិធី កាត់បន្ថយកម្ដៅចេញពីរថយន្ត បានរហ័សបំផុត
ចន្លោះមិនឃើញ
សម្រាប់រដូវក្ដៅ សីតុណ្ហភាពនៃកម្ដៅតែងតែជារឿងដែលមនុស្សជាគ្រប់គ្នាមិនអាចជៀសផុត។ លើសពីនេះបើនិយាយ អំពីសីតុណ្ហភាពនៅរថយន្តដែលចតចោល ក្រោមកម្ដៅថ្ងៃវិញ គឺអាចឈានដល់កម្រិតដែលមនុស្សមិនអាចទ្រាំទ្របាន។ ដូចនេះ Sabay សូមបង្ហាញនូវគន្លឹះ ក៏ដូចជាឧបករណ៍មួយចំនួនដែលអាចទាញ និងកាត់បន្ថយកម្ដៅ ចេញពីរថយន្តបានយ៉ាងមានប្រសិទ្ធភាព៖
១. ចំហកញ្ចក់បង្អួចម្ខាង រួចបិទ បើកទ្វាម្ខាងទៀតឲ្យបានច្រើនដង
២. ចំហកញ្ចក់បង្អួច ពេលចាប់បើកបរដំបូង (ស៊ីសាំង តែចំហាយក្ដៅភាយ ចេញលឿន)
៣. ចំហកញ្ចក់បង្អួច បន្តិចពេលចត (មិនឲ្យចំហាយក្ដៅងំក្នុងរថយន្ត)
៤. បង្វិលចង្កូត កន្លះជុំនៅពេលចត (ចង្កូតផ្នែកខាងលើ មិនប៉ះថ្ងៃផ្ទាល់ អ្នកបើកមិនក្ដៅដៃ)
៥. ប្រើផ្ទាំងចំណាំងកម្ដៅ សម្រាប់បញ្ច្រាសកម្ដៅចេញ