• 2020-05-08 08:54:03
  • ចំណេះដឹង

ទីស្នាក់ការ​​ BMW មាន​បង្កប់​អត្ថន័យ​ពិសេស​បំផុត​ទាក់ទងរថយន្ត​​

  • 2020-05-08 08:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​BMW Tower ជា​ទីស្នាក់ការ​ក្រុមហ៊ុន​រថយន្ត​ BMW មាន​ទីតាំង​នៅ​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​ ដែល​មាន​រចនាបថ​យ៉ាង​ពិសេស​បំផុត និង​បាន​បើក​ដំណើរ​ការ​ជាង​ ៤០ ឆ្នាំ​មក​ហើយ។ ខាង​ក្រោម​ជា​រឿង​រ៉ាវ​គួរ​ចាប់​អារម្មណ៍​​ខ្លះៗ​ទាក់​ទង​នឹង​ទីស្នាក់ការ​​ដ៏​មហិមា​នេះ ៖

១. អគារ​​កម្ពស់​ ១០១ ម៉ែត្រ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ចន្លោះ​ឆ្នាំ​ ១៩៦៨ និង ១៩៧២ ហើយ​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា​ ឆ្នាំ​ ១៩៧៣។

២. រូបរាង​ខាង​ក្រៅ​របស់​អគារ​​​ ត្រូវ​បាន​ឌីហ្សាញ​ដោយ​យក​គំរូ​តាម​​ទ្រង់ទ្រាយ​ស៊ីឡាំង​រថយន្ត​បួន ក្នុង​ម៉ាស៊ីន​រថយន្ត​ ដោយ​មាន​​អគារ​សារមន្ទីរ​​​មួយ​ទៀត​តំណាង​ឲ្យ​ក្បាល​ស៊ីឡាំង។

៣. អំឡុង​ពេល​សាង​សង់ ជាន់​នីមួយៗ​ត្រូវ​បាន​គេ​សាង​សង់​នៅ​ជាន់​ផ្ទាល់​ដី​ បន្ទាប់​មក​ទើប​ស្ទូច​ដាក់​ជា​ជាន់ៗ។ អគារ​នេះ​មាន​សរុប​ ២២ ជាន់​ ដោយ​មាន​ពីរ​ជាន់​ជា​ជាន់​នៅ​ក្រោម​ដី និង​ ១៨ ជាន់​​ជា​ការិយាល័យ​ធ្វើ​ការ។

​​​​៤. អគារ​រាង​ស៊ីឡាំង​ទាំង​បួន​ មិន​បាន​ស្ថិត​នៅ​ជាប់​ដី​នោះ​ទេ ​ដោយ​​ពឹង​ផ្អែក​លើ​អគារ​កណ្ដាល​មួយ។

៥. ​ដោយ​សារ​មាន​រចនាបថ​ពិសេស​ អគារ​​ទាំង​ពីរ​​ត្រូវ​បាន​គេ​​ចុះ​បញ្ជី​ជា​​អគារ​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ ១៩៩៩ ដើម្បី​ធ្វើ​ការ​អភិរក្ស។

៦. នៅ​ឆ្នាំ​ ២០០៧ BMW Welt ដែល​ជា​ទីតាំង​សម្រាប់​តាំង​បង្ហាញ​រថយន្ត​ BMW ត្រូវ​បាន​សាង​សង់​ឡើង​ នៅ​ទល់​មុខ​នឹង​ BMW Tower តែ​ម្ដង៕​​​​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់