• 2020-05-07 04:33:31
  • ចំណេះដឹង

ប្រយ័ត្ន​ទឹក​ភ្នែក! ​បើ​ទុក​ដប​ទឹក​សុទ្ធ​ក្នុង​ឡាន ក្នុង​អំឡុង​រដូវ​ក្ដៅ​នេះ (វីដេអូ)

  • 2020-05-07 04:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​មួយ​ចំនួន​ ​ពិត​ណាស់​ដែល​ធ្លាប់​ទុក​ដប​ទឹក​សុទ្ធ​ចោល​នៅ​ក្នុង​រថយន្ត​ ​ដោយ​គិត​ថា​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ ​ការ​រក​ឃើញ​មួយ​បង្ហាញ​ថា​ ​ការ​ទុក​ដប់​ទឹក​សុទ្ធ​ចោល​ក្នុង​រថយន្ត​ ​គឺ​អាច​បង្ក​ជា​អណ្ដាត​ភ្លើង​ដែល​អាច​ឈាន​ដល់​ការ​ឆេះ​រថយន្ត​ទាំង​មូល។

ដប​ទឹក​សុទ្ធ​ ​គឺ​អាច​បង្កើត​ជា​អណ្ដាត​ភ្លើង​ ​ព្រោះ​ទឹក​ក្នុង​ដប​ប្រៀប​បាន​នឹង​កញ្ចក់​កែវ​ពង្រីក​ ​ដែល​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​ចូល​ ​វា​បញ្ចេញ​ពន្លឺ​ដូច​កាំរស្មី​យ៉ាង​ខ្លាំង​ទៅ​ផ្ទៃ​ម្ខាង​ទៀត​ដែល​ងាយ​បង្កើត​ជា​អណ្ដាត​ភ្លើង។

ចំណុច​ខាង​លើ​នេះ​ ​គឺ​សំដៅ​លើ​ដប​ទឹក​សុទ្ធ​ដែល​ត្រូវ​ថ្ងៃ​ផ្ទាល់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​ ​គួរ​ណាស់​តែ​កុំ​ដាក់​តែ​ម្ដង​ ​ខណៈ​ពេល​ខ្លះ​កម្ដៅ​ក្នុង​រថយន្ត​ដែល​ចត​ចោល​នោះ​មាន​ដល់​រាប់​សិប​អង្សា​សេ។ លើស​ពី​នេះ​ ​ក្នុង​រថយន្ត​នីមួយៗ​គួរ​ណាស់​តែ​មាន​បំពង​ពន្លត់​អគ្គិភ័យ​ខ្នាត​តូច​ ​សម្រាប់​បង្ការ​ករណី​ណា​មួយ​សម្រាប់​ឡាន​ខ្លួន​ ​ឬ​អាច​ជួយ​អ្នក​ដទៃ​បាន​ទាន់​ពេល៕

ប្រភព៖ Lifeaspire ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់