• 2020-05-04 07:59:59
  • ចំណេះដឹង

គិត​ថា​លំហ​អា​កាស​អត់​មាន​ទំនាញ​ គិត​ខុសហើយ​!

  • 2020-05-04 07:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាញ​គឺ​ជា​កម្លាំង​ដែល​ស្រូប​ទាញ​វត្ថុ​មាន​ម៉ាស​ទាំង​អស់​ ដូច្នេះ​តើ​មាន​ទំនាញ​ដែរ​ឬ​ទេ​ក្នុង​លំ​ហ​អា​កាស​ ?

មនុស្ស​ភាគ​ច្រើន​គិត​ថា​គ្មាន​ទំនាញ​ក្នុង​លំ​ហ​អា​កាស តែ​ការ​ពិត​ទំ​នាញ​ពិត​ជា​មាន​ក្នុង​លំ​ហ​អា​កាស​ដូច​ជា ព្រះ​ចន្ទ​ស្ថិត​ក្នុង​គន្លង​ជុំ​វិញ​ផែន​ដី ទំ​នាញ​ទាញ​វត្ថុ​ឱ្យ​ចូល​គ្នា​បង្កើត​ជា​ហ្វូង​តា​រា​ ហើយ​តា​រា​បង្កើត​ជា​កា​ឡាក់​ស៊ី​ជា​ដើម។ ដូច្នេះ​ទំនាញ​ក្នុង​លំ​ហរ​អា​កាស​ត្រូវ​បាន​បង្ហាញ​ក្នុង​រូប​ភាព​ជា​ច្រើន​។

បើ​សិន​ជា​មាន​ទំ​នាញ​ក្នុង​លំ​ហ​អា​កាស​មែន...ហេតុ​អ្វី​បាន​ជា​អាកាសយានិក​អណ្ដែត​ខ្លួន​? ចម្លើយ​គឺ​ថា​ទំ​នាញ​អាច​រក​ឃើញ​ក្នុង​លំ​ហ​អា​កាស​ចំនួន​តិច​តួច​បំផុត​ ។ ការ​អ​ណ្តែត​ខ្លួន​របស់​ពួក​គេ​មក​ពី​ការ​ចេញ​ឆ្ងាយ​ពី​ផែន​ដី​ដែល​មាន​ទំនាញ​ច្រើន​ហើយ​ឆ្ពោះ​ទៅ​លំ​ហ​ដែល​មាន​ទំនាញ​តិច​ដែល​អង្គ​ការ​ណា​សា​បាន​ហៅ​ថា microgravity ឬ​ទំ​នាញ​តូចៗ៕​

ប្រភព៖ Wikipedia ប្រែសម្រួល៖ សិរីបុទ្រ

មតិយោបល់