• 2020-04-23 04:17:14
  • ចំណេះដឹង

Bugatti Chiron ជិះ​ ១០០ ​គីឡូម៉ែត្រ​ស៊ីសាំង​ប៉ុន្មានលីត្រ?

  • 2020-04-23 04:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​តួលេខ​នៃ​កម្រិត​​ស៊ី​ប្រេង​ឥន្ធនៈ​របស់​រថយន្ត​ Bugatti Chiron ដែល Bugatti បាន​បញ្ចេញ​ជាផ្លូវ​ការ ឃើញ​ថា​ស៊ីសាំង​ដូច​ផឹក​ទឹក​យ៉ាង​អ៊ីចឹង។

តួលេខ​បាន​បង្ហាញ​ថា​ គិត​គួប​ផ្សំ​លើ​ការ​បើក​បរ​ក្នុង​ក្រុង​ និង ក្រៅ​ក្រុង​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ២១,៣៨ លីត្រ។ ចំពោះ​ការ​បើក​បរ​ក្រៅ​ក្រុង​តែ​ឯង​វិញ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ១៦,៨ លីត្រ​ ហើយ​ការ​បើក​បរ​ក្នុង​ក្រុង​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ២៦ លីត្រ​ឯណោះ។

រថយន្ត​​តម្លៃ​ ២,៧ លាន​ដុល្លារ​នេះ​ស៊ីសាំង​ខ្លាំង​ដោយ​សារ​តែ​មាន​បំពាក់​ម៉ាស៊ីន​ Quad-Turbo ទំហំ​ ៨ លីត្រ​ ប្រភេទ​ W16 ដែល​អាច​បង្កើត​កម្លាំង​បាន​ ១៥០០ សេះ និង បើក​បរ​ក្នុង​ល្បឿន​លឿន​បំផុត​បាន​ដល់​ ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕​​​​​​​​​​​​​​​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់