• 2020-04-21 07:10:26
  • គន្លឹះ

លឿន​ឡើង​សល់​មួយ​ថ្ងៃ​ទៀត​ទេ! កម្មវិធី​កាត់​ត​វីដេអូ​តម្លៃ ៦០ ដុល្លារ កំពុង​ដាក់​ឲ្យ​ទាញ​យក Free

  • 2020-04-21 07:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ACDSee បាន​បន្ថែម​សុពលភាព​នៃ​ការ​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​សម្រាប់​កម្មវិធី​កាត់​ត​វីដេអូ ACDSee Video Studio 3 ដែល​ជា​ធម្មតា​មាន​តម្លៃ ៥៩,៩៩ ដុល្លារ ពេល​នេះ​អាច​ទាញ​យក Free ដោយ​មាន​ផ្តល់​ជូន License Key ឲ្យ​អ្នក​យក​ទៅ Activate ប្រើប្រាស់​បាន​ជា​រៀង​រហូត។

តាម​ការ​សាកល្បង​ផ្ទាល់​ដែល​ទទួល​បាន​ជោគជ័យ​របស់ Sabay ​ការ​ផ្តល់​ជូន​នេះ​ជា​ធម្មតា​ត្រូវ​ផុត​ត្រឹម​ថ្ងៃ​ទី ១៥ មេសា​ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក​គឺ​ក្រុមហ៊ុន​បាន​ពន្យារ​ថែម​ដល់​ថ្ងៃ​ទី ២២ ​មេសា។

បែប​នេះ​យើង​អាច​អនុវត្ត​តាម​មធ្យោបាយ​មួយ​ផ្សេង​ទៀត ​ដោយ​ការ​បើក​ Link នោះ​តាម​តំណ VPN ភ្ជាប់​ទៅ​ជា​តំណ​របស់​អាមេរិក។ Sabay បង្ហាញ​ការ​អនុវត្ត​តាម​ជំហាន​មួយៗ​ដូច​ខាង​ក្រោម៖

  • ធ្វើ​ការ​បញ្ចូល Email Address របស់​អ្នក និង​ចុច​ពាក្យ Download Now ​ក្នុង​ប្រអប់​ដូច​បង្ហាញ​ក្នុង​រូបភាពខាងលើ
  • ទៅ​ឆែក​មើល Email របស់​អ្នក នឹង​ទទួល​បាន​សារ​មួយ ហើយ​ចុច​ពាក្យ Download Now ដើម្បី​ទាញ​យក​កម្មវិធី​ចូល​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​សិន
  • ធ្វើ​ការ​បើក​កម្មវិធី ដែល Install រួច > នឹងមានលោតផ្ទាំង Activate មួយ ដោយ​អ្នកត្រូវវាយ​បញ្ចូល Email > ទៅបើកយក acdID temporary password ដែលលោតចូលក្នុង Emai រួច Copy ចូលក្នុងប្រអប់ដែលទាមទារក្នុងកម្មវិធី
  • ដំណាក់កាលបន្ទាប់ទើបវាអនុញ្ញាតឲ្យដាក់ License Key ដើម្បីទទួលបានជោគជ័យ៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់