- 2020-04-10 09:13:27
- ចំណេះដឹង
មកស្គាល់កន្លែងបើកសាកល្បងរថយន្តក្នុងល្បឿន ៤០៧ គ.ម/ម៉
- 2020-04-10 09:13:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កន្លែងបើកសាកល្បងរថយន្តក្នុងល្បឿន ៤០៧ គ.ម/ម៉
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនប្រហែលជាមិនដឹងទេថាក្រុមហ៊ុនរថយន្តល្បីៗជាច្រើនបានចំណាយប្រាក់មហាសាលដើម្បីសាងសង់ទីតាំងសម្រាប់បើកសាកល្បងនូវរថយន្តកំពូលៗរបស់ខ្លួន ដោយទីតាំងសាកល្បងនីមួយៗត្រូវបានរក្សាការសម្ងាត់ខ្ពស់បំផុត មិនអនុញ្ញាតឲ្យមនុស្សចូលផ្ដេសផ្ដាសឡើយ។ តទៅនេះនឹងបង្ហាញពីទីតាំងសម្រាប់សាកល្បងដែលកាន់កាប់ដោយក្រុមហ៊ុន Volkswagen Group។
ទីតាំងបើកសាកល្បងរបស់ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើមានទីតាំងនៅសហគមន៍ Ehra-Lessien នៃប្រទេសអាល្លឺម៉ង់ផ្ទាល់។ ជាទីសម្ងាត់បំផុតដែលសាងសង់ឡើងក្នុងសម័យសង្គ្រាមត្រជាក់ នៅតំបន់ហាមឃាត់មិនឲ្យមានការហោះហើរក្នុងប្រទេសអាល្លឺម៉ង់។ វាជាទីតាំងសាកល្បងតែមួយគត់ក្នុងលោកដែលរថយន្តកំពូលៗអាចរត់ក្នុងល្បឿនអតិបរមារបស់វាបាន ដោយរថយន្ត Bugatti Veyron ដែលមានល្បឿនអតិបរមា ៤០៧ គ.ម/ម៉ គឺរត់សាកល្បងនៅទីនេះ។
ម៉ាករថយន្តដទៃទៀតដែលកាន់កាប់ដោយក្រុមហ៊ុនខាងលើសុទ្ធតែអាចរត់សាកល្បងនៅទីតាំងសម្ងាត់នេះបានរួមមាន Audi, Lamborghini, Bentley, Bugatti, SEAT, Skoda និង Porsche។ ប្រវែងសរុបរបស់ផ្លូវរត់សាកល្បងគឺ ៩៦ គីឡូម៉ែត្រដែលមានរួមបញ្ចូលផ្លូវកោង និង ផ្លូវត្រង់។ ផ្លូវត្រង់ដែលវែងគេមានប្រវែង ៨,៧ គីឡូម៉ែត្រ៕