• 2020-04-08 08:58:52
  • ចំណេះដឹង

៤ វិធី​នេះ​អ្នក​គួរ​​ធ្វើ​ឲ្យ​បាន​ញឹកញាប់​ ឡាននឹង​ប្រើ​បាន​យូរ​ឆ្នាំ​

  • 2020-04-08 08:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​មួយ​អាច​ប្រើ​ប្រាស់​បាន​រាប់​សិប​ឆ្នាំ​​មិន​ងាយ​មាន​បញ្ហា​ លុះ​ត្រា​តែ​មាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​វិធី​ចំនួន​ ៤ អ្នក​​ត្រូវ​ធ្វើ​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ជួយ​ឲ្យ​រថយន្ត​ប្រើ​បាន​យូរ​ឆ្នាំ៖​​​

១. ពិនិត្យ​មើល​ទឹក​​រៀង​រាល់​សប្ដាហ៍

ទឹក​បញ្ចុះ​កម្ដៅ, ធុង​ទឹក, ​ប្រេង​ម៉ាស៊ីន, ប្រេង​ហ្វ្រាំង, ប្រេង​ចង្កូត, ប្រេង​ប្រអប់​លេខ និង ទឹក​បាញ់​កញ្ចក់​ ត្រូវ​ពិនិត្យ​មើល​ជា​រៀង​រាល់​សប្ដាហ៍។ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​វត្ថុរាវ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ​​មិន​អាច​​​បាត់​បង់​បរិមាណ​ច្រើន​នោះ​ទេ លើក​លែង​តែ​ទឹក​បាញ់​កញ្ចក់។ ប្រសិន​​បើ​ត្រឹម​មួយ​សប្ដាហ៍​វត្ថុ​រាវ​ណា​មួយ​ប្រែ​​ពី​ពេញ​មក​នៅ​សល់​ពាក់​កណ្ដាល​ ជា​សញ្ញា​បង្ហាញ​ពី​ការ​លេច​ធ្លាយ​នៅ​ត្រង់​ណា​មួយ។

២. ធ្វើ​តាម​ការ​ត្រួត​ពិនិត្យ​រថយន្ត​​ពេល​ជិះ​បាន​ចម្ងាយ​ ៥ ០០០ ទៅ ៧ ៥០០ គ.ម

ប្រវែង​គីឡូម៉ែត្រ​នៃ​ការ​ត្រួត​ពិនិត្យ​នេះ​គឺ​អាច​ផ្អែក​ទៅ​តាម​​ឆ្នាំ​ផលិត​ និង ម៉ូដែល​រថយន្ត​នីមួយៗ។ សេវាកម្ម​​សំខាន់​ពេល​ត្រួត​ពិនិត្យ​ម្ដងៗ​គឺ​ការ​ប្ដូរ​​ប្រេង​ម៉ាស៊ីន​ និង ​តម្រង​ប្រេង ប៉ុន្តែ​អាច​មាន​បញ្ចូល​សេវាកម្ម​ផ្សេង​ទៀត​ដូច​ជា​​លាង​កញ្ច្រែង​ម៉ាស៊ីន​ត្រជាក់, បញ្ចូល​ហ្គាស​ម៉ាស៊ីន​ត្រជាក់ និង ប្ដូរ​ប្រេង​ប្រអប់​លេខ រួម​ទាំង​ប្ដូរ​​ប្រេង​ ឬ តម្រង​ផ្សេង​ទៀត។ ប៊ូស៊ី​ក៏​ត្រូវ​ប្ដូរ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ដែរ។

៣. ពិនិត្យ​កង់​រថយន្ត

ប្រសិន​បើ​កង់​រថយន្ត​មាន​​​រាង​ទន់​​​ខុស​ធម្មតា​ ជា​សញ្ញា​​​នៃ​ការ​ធ្លាយ​កន្លែង​ណា​មួយ។ ដូច​នេះ​ត្រូវ​ពិនិត្យ​កង់​ដែល​ទន់​នោះ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ ប្រសិន​បើ​ឃើញ​មាន​ជាប់​របស់​អ្វី​មួយ​ដូច​ជា​ដែក​គោល​ជា​ដើម​នោះ មិន​ត្រូវ​ដក​វា​ចេញ​ឡើយ។ ធ្វើ​ដូច​នេះ​កង់​​រថយន្ត​នឹង​ធូរ​លឿន ហេតុនេះ​ត្រូវ​យក​​រថយន្ត​ទៅ​កន្លែង​ប៉ះ​ក្បែរៗ​អ្នក​ដើម្បី​ឲ្យ​គេ​ដោះស្រាយ។

៤. ត្រឡប់​កង់

​​​​​​​​​​​​​​​​​​ដោយ​សារ​តែ​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​មាន​ទម្ងន់​ធ្ងន់​​​ជាង​ផ្នែក​ខាង​ក្រោយ​ ហេតុ​នេះ​ធ្វើ​ឲ្យ​កង់​ខាង​មុខ​ឆាប់​សឹក​ជាង​កង់​ខាង​ក្រោយ។ ដូចនេះ​អ្នក​គួរ​អនុវត្តន៍​វិធីសាស្ត្រ​ត្រឡប់​កង់​ ដោយ​​ប្ដូរ​​កង់​ខាង​មុខ​ផ្នែក​ខាង​ឆ្វេង​ជា​មួយ​កង់​​ខាង​​ក្រោយ​ផ្នែក​ខាង​ស្ដាំ​ និង ប្ដូរ​កង់​ខាង​មុខ​ផ្នែក​ខាង​ស្ដាំ​​ជា​មួយ​កង់​​ខាង​​ក្រោយ​​ផ្នែក​ខាង​ឆ្វេង។ អ្នក​គួរ​ធ្វើ​ដូច​នេះ​រាល់​ពេល​ ៦ ខែ​ម្ដង​ ឬ ពេល​បាន​ជិះ​បាន​ ១០ ០០០ គ.ម​ ដើម្បី​ឲ្យ​កង់​សឹក​ស្មើ​គ្នា៕

ប្រភព៖ topgear ប្រែ​សម្រួល៖ សុខហេង

មតិយោបល់