• 2020-04-01 06:39:10
  • គន្លឹះ

នេះ​របៀប​ផ្លាស់ប្ដូរ​ល្បឿន​អេក្រង់​ពី 120Hz មក 96Hz លើ​ត្រកូល S20 ដែល​គ្មាន​ស្រាប់​ក្នុង Settings

  • 2020-04-01 06:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy S20 ទាំង​បី​ម៉ូឌែល​នៅ​ឆ្នាំ ២០២០ នេះ គឺ​សុទ្ធ​សឹង​គាំទ្រ​ការ​ប្រើប្រាស់​ល្បឿន​អេក្រង់ Refresh rate ដល់ 120Hz។ ប៉ុន្តែ​ចំណុច​ខ្វះខាត​មួយ​គឺ Samsung ពុំ​បាន​ផ្តល់​នូវ​ជម្រើស​កណ្តាល​ឡើយ ពោល​មាន​តែ​ការ​កំណត់​រវាង 60Hz និង 120Hz តែ​ប៉ុណ្ណោះ។

ថ្មីៗ​នេះ​តាម​ការ​ចែករំលែក​លើ XDA ​សមាជិក​មួយ​រូប​ឈ្មោះ SatySatzZB បាន​បង្កើត​នូវ​ដំណោះស្រាយ​ងាយ​ស្រួល​មួយ ដោយ​ផ្តល់​ជូន​កម្មវិធី​សាមញ្ញ​ឲ្យ​ឈ្មោះ "S20 Refresh Rate Control" អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​បន្ថែម​ការ​កំណត់​ល្បឿន 96Hz មួយ​បន្ថែម​ទៀត។

បញ្ជាក់​ថា​ការ​កំណត់ Refresh rate ល្បឿន 96Hz ក៏​មិន​ខុស​ពី 120Hz ដោយ​គាំទ្រ​តែ​ដំណើរការ​លើ​កម្រិត​បង្ហាញ​អេក្រង់ 1 080p+ តែ​ប៉ុណ្ណោះ។ ត្បិត​មិន​ទាន់​មាន​ការ​តេស្ត​ផ្លូវការ​ជុំវិញ​ការ​ប្រៀបធៀប​ថាមពល​ថ្ម តែ​គេ​ជឿ​ថា​វា​ទំនង​ស៊ី​ថ្ម​តិច​ជាង 120Hz បន្តិច។

Sabay បង្ហាញ​ការ​អនុវត្ត​ដូច​ខាង​ក្រោម៖

  • លើ Galaxy S20/S20 Plus ឬ S20 Ultra សូម​ចុច​ទាញ​យក​កម្មវិធី (APK File) ត្រង់​តំណ​ នេះ
  • ធ្វើ​ការ​ដំឡើង​តាម​រយៈ My Files ជា​ធម្មតា
  • ចូល​ទៅ​ក្នុង​កម្មវិធី "S20 Refresh Rate Control" ចុច​លើ​ពាក្យ Set 96Hz ជា​ការ​ស្រេច
  • ជាង​នេះ​អ្នក​ក៏​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​បាន ​នៅ​ក្នុង​ទីតាំង Quick Panel ដោយ​បន្ថែម Toggle នៃ​ប៊ូតុង​ពីរ​មាន 96Hz និង 120Hz ដោយ​​ Add បញ្ចូល​តាម​រយៈ​ទីតាំង Button Order

ការតេស្ត​បញ្ជាក់​ថា​ម៉ាស៊ីន​អ្នក​កំពុង​ដំណើរការ​ល្បឿន Refresh rate 120Hz ឬ 96Hz ហើយ​ឬ​នៅ?

  • ចូល​ទៅ​កាន់​គេហទំព័រ TestUFO
  • នៅ​ត្រង់​ផ្នែក Frame Rate អ្នក​នឹង​ឃើញ​វា​ផ្លាស់ប្តូរ​ស្វ័យប្រវត្តិ នៅ​ពេល​អ្នក​កំណត់​ល្បឿន Refresh Rate តាម​ការ​ចង់​បាន​នីមួយៗ៕

#បញ្ជាក់៖ លេខ​បង្ហាញ​ត្រង់ Refresh rate (fps) ដោយ​អាច​ប្រហាក់ប្រហែល (ឧទាហរណ៍៖ 97fps បង្គត់​យក​ស្មើ 96Hz ឬ 119fps បង្គត់​យក​ស្មើ 120Hz)៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់