
- 2020-03-02 04:09:59
- ចំណេះដឹង
ឡានលក់ដាច់បំផុតនៅអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ ២០១៩ មាន ២ម៉ូដែលគត់មិនមែនឡានជប៉ុន
- 2020-03-02 04:09:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានលក់ដាច់បំផុតនៅអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ ២០១៩ មាន ២ម៉ូដែលគត់មិនមែនឡានជប៉ុន
ចន្លោះមិនឃើញ
វិបសាយ Focus2Move បានបញ្ចេញតួលេខថ្មីអំពីទីផ្សាររថយន្តនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបង្ហាញអំពីរថយន្តលក់ដាច់បានច្រើនជាងគេប្រចាំឆ្នាំ ២០១៩។ តួលេខបានបង្ហាញថារថយន្តដែលលក់ដាច់ភាគច្រើនគឺជារថយន្តក្រុមហ៊ុនជប៉ុន ហើយមានពីរម៉ូដែលគត់មិនមែនរថយន្តជប៉ុន។
១. Toyota Hilux ៖ លក់បាន ២០៣ ៥២៣ គ្រឿង (កើន ៥,៨%)
២. Isuzu D-MAX ៖ លក់បាន ១៥៥ ៧៤៧ គ្រឿង (ថយ ៩,២%)
៣. Mitsubishi Xpander ៖ លក់បាន ១២៣ ៦១១ គ្រឿង (កើន ៣១,៤%)
៤. Toyota Avanza ៖ លក់បាន ១០២ ៤៦៤ គ្រឿង (កើន ៥,៨%)
៥. Toyota Vios ៖ លក់បាន ៩១ ៦៥៩ គ្រឿង (កើន ៦,១%)
៦. Toyota Rush ៖ លក់បាន ៨២ ៧២១ គ្រឿង (កើន ២៧,៥%)
៧. Perodua Myvi ៖ លក់បាន ៨១ ៩៦៦ គ្រឿង (ថយ ០,២%)
៨. Toyota Agya ៖ លក់បាន ៧៩ ៦៣១ គ្រឿង (កើន ១៤២,២%)
៩. Ford Ranger ៖ លក់បាន ៧៩ ៣៥០ គ្រឿង (ថយ ៣,៩%)
១០. Toyota Fortuner ៖ លក់បាន ៧៧ ៥៨៥ គ្រឿង (ថយ ២%)
Toyota Isuzu Mitsubishi គឺសុទ្ធសឹងតែម៉ាករថយន្តរបស់ប្រទេសជប៉ុន ខណៈដែលម៉ាក Perodua គឺជារបស់ប្រទេសម៉ាឡេស៊ី និងម៉ាក Ford មានប្រភពពីសហរដ្ឋអាមេរិក៕