• 2020-03-02 01:08:52
  • គន្លឹះ

អ្នកជួបបញ្ហា Messenger អត់ដើរ! នេះជាមូលហេតុ និងដំណោះស្រាយ

  • 2020-03-02 01:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដូចជា Facebook និង Messenger មានភាពទូលំទូលាយណាស់នាពេលបច្ចុប្បន្ន ដូច្នេះលោកអ្នកប្រើប្រាស់ខ្លះប្រហែលជាបានដឹងហើយថា ប្រព័ន្ធបណ្តាញសង្គមទាំងពីរនេះ ជាពិសេសប្រព័ន្ធបណ្តាញសង្គម Messenger មានភាពរអាក់រអួលខ្លះៗ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដូចជា ការផ្ញើសារមិនចូល ឬកម្មវិធីត្រូវបានបិទដោយស្វ័យប្រវត្តិជាដើម។

ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកគ្រាន់តែលុបកម្មវិធីចាស់ចោល ហើយដំឡើងកម្មវិធីនោះឡើងវិញជាការស្រេច ប៉ុន្តែមានអ្នកខ្លះប្រហែលជាពុំបានដឹងទេ ពីបញ្ហាដែលនាំឲ្យមានភាពរអាក់រអួលនេះផងដែរ។

ភាពរអាក់រអួលជាមួយកម្មវិធីទាំងពីរនេះ គឺដោយសារក្រុមហ៊ុនហ្វេសប៊ុកបានកំពុងធ្វើបច្ចុប្បន្នភាព (Update System) លើកម្មវិធីនេះមានដូចជា៖

  • កម្មវិធី Facebook៖ ការបង្កើតរូបភាព 3D មិនចាំបាច់ប្រើរូបភាពប្រភេទ Portrait ទៀតទេ ដោយក្រុមហ៊ុនបានប្រើបច្ចេកវិទ្យា Artificial Intelligent (AI) ដើម្បីទាញយកផ្ទៃខាងមុខ និងផ្ទៃខាងក្រោយរបស់រូបភាពក្នុងការបង្កើតរូបភាព 3D វិញ។

  • កម្មវិធី Messenger៖ ដើម្បីធ្វើឲ្យកម្មវិធីប្រើបានកាន់តែលឿន ហើយថែមទាំងមានភាពងាយស្រួល ក្នុងការប្រើកម្មវិធីទៀតនោះ ក្រុមហ៊ុនបានលុបចោលមុខងារ Discover ប៉ុន្តែប្រសិនបើលោកអ្នកចង់ប្រើមុខងារផ្សេងទៀត ដូចជា Bots និង Games លោកអ្នកអាចប្រើបានតាមរយៈមុខងារស្វែងរក (Search) វិញ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

មតិយោបល់