• 2020-02-28 07:27:33
  • គន្លឹះ

ទូរសព្ទ realme C3 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅលើទីផ្សារកម្ពុជា ដើមខែក្រោយ

  • 2020-02-28 07:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលយើងបានដឹងហើយថា realme បានបើកដំណើរការកំពូលស្មាតហ្វូនថ្មីគឺ X50 Pro ជាមួយបច្ចេកវិទ្យា 5G បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 រួមជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនចុងក្រោយ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

សព្វថ្ងៃនេះឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិនបានចូលមកអង្រួនចំណាប់ អារម្មណ៍ប្រជាជនជាច្រើន ហើយ realme ក៏មមាញឹកនឹងការបញ្ចេញផលិតផល ថ្មីទៅលើទីផ្សារផងដែរ។

ស្របពេលជាមួយគ្នានេះដែរ! ការប្រើប្រាស់បច្ចេកវិទ្យា 5G បានឬមិនបានគឺ អាស្រ័យទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ 5G នៅក្នុងទីផ្សារតំបន់នោះ។ ដូច្នេះហើយទើប realme ផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា realme ម៉ូឌែលជាលេខលំដាប់ គឺ realme C Series នេះជាដើម។

បន្ទាប់ពីប្រទេសឥណ្ឌាបានសម្ពោធ realme C3 ជាផ្លូវការហើយនោះ នៅឯ ប្រទេសឥណ្ឌូនេស៊ីឯណោះក៏បានចេញផ្សាយដូចគ្នានេះដែរនៅកាលពីប៉ុន្មានថ្ងៃមុននេះ។ realme C3 អាចនិយាយបានថាជា អធិរាជនៃម៉ាកទូរសព្ទដែលតំណាងដូចទៅនឹង ជីវិតបែបយុវវ័យដែលពោរពេញទៅដោយភាពស្រស់បំព្រង។

realme C series តែងតែផ្តល់នូវបច្ចេកវិទ្យាដ៏ចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំ ថ្ងៃហើយតែងតែនាំមកជាមួយតម្លៃសមរម្យជាពិសេសសម្រាប់សិស្សនិស្សិត ។

ភ្លាមៗបន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូនេស៊ីអតិថិជន បានចាប់ផ្តើមកុម្ម៉ង់បញ្ជាទិញដោយផ្ទាល់ដោយបានលក់អស់ក្នុងរយៈពេល តែ ៣០ វិនាទីប៉ុណ្ណោះ រីឯនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីឈ្មោះ Lazada មានការលក់សម្រេចបានរហូតដល់ជាង ១០,០០០ គ្រឿងឯណោះ។

ដោយសារតែ realme ទើបតែបោះជំហានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាទើបធ្វើ អោយអ្នកប្រើប្រាស់មិនសូវស្គាល់ពីគុណភាពរបស់ផលិតផលដ៏ល្អរបស់ realme។ ស្មាតហ្វូន realme តែងតែឈរលើគោលគំនិត «dare to leap» ហើយព្យាយាមក្លាយជាអ្នកពេញ និយមខាងបច្ចេកវិទ្យា ឆ្ពោះទៅរកជីវិតដ៏ទាន់សម័យ។

ដូចដែលបានបង្ហាញរួចមកហើយ realme C3 គឺជាម៉ូឌែលទូរសព្ទដំបូងបង្អស់ដែលបំពាក់ជាមួយប្រព័ន្ធដំណើរការ Helio G70 នៅក្នុងប្រទេសកម្ពុជា ហើយមានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ទៅ 8GB LPDDR4X រ៉ាប់រងបានគ្រប់ព័ត៌មានទាំងអស់នៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

លើសពីនេះទៀតម៉ូឌែលនេះទទួលបានពិន្ទុរហូតដល់ ១៩០០០០ ពីកម្មវិធីតេស្ត Antutu ដែលមានការប្រកួតប្រជែងខ្លាំងជាងម៉ូឌែលដទៃទៀតដែលស្ថិតក្នុងតារាងតម្លៃដូចគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ដូចដែលអ្នកជ្រាបហើយថា realme ម៉ូឌែល C3 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅ លើទីផ្សារប្រទេសកម្ពុជានៅដើមខែក្រោយនេះហើយ។

សូមរង់ចាំតាមដានព័ត៌មានបន្ថែមទាំងអស់គ្នា ឬអាចចូលទៅកាន់ ផេកFacebook ផ្លូវការរបស់realme ហើយឥឡូវនេះខាងក្រុមហ៊ុន ក៏មានការទស្សទាយតម្លៃទូរសព្ទយករង្វាន់ផងដែរ ដើម្បីកាន់តែច្បាស់ សូមចូលតាមរយៈវេបសាយខាងក្រោមនេះ Facebook/realmecambodia

អត្ថបទ៖ រក្សា

មតិយោបល់