• 2020-02-04 07:59:30
  • ចំណេះដឹង

Jack Ma ឲ្យ​ដំបូន្មាន​ថា​​នៅ​អាយុ​ ២០ ៣០ ៤០ ៥០ ៦០ ឆ្នាំ​គួរ​ធ្វើ​អ្វី

  • 2020-02-04 07:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​បង្ហាញ​ Gateway ឆ្នាំ​ ២០១៧ ដែល​ធ្វើ​ទៅ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ លោក​ Jack ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba ដ៏​ធំ​នៅ​ចិន​ បាន​ផ្ដល់​ដំបូន្មាន​មួយ​ចំនួន​ដល់​មនុស្ស​សម័យ​ថ្មី។

ក្នុង​នោះ​មហាសេដ្ឋី​ចិន​ក៏​បាន​បង្ហាញ​ផ្លូវ​លើ​រឿង​ដែល​មនុស្ស​​​គួរ​ធ្វើ​ក្នុង​​វ័យ​ ២០ ឆ្នាំ​ ឬ ៣០ ឆ្នាំ​ប្រសិន​បើ​គិត​ឃើញ​​នៅ​ឡើយ​ទេ​នោះ។ លោក​ Jack Ma បាន​​លើក​ឡើង​ដូច​នេះ ៖ "​ប្រសិន​បើ​អ្នក​មាន​វ័យ​ ២០ ឆ្នាំ ​​គួរ​ចូល​ក្នុង​ក្រុមហ៊ុន​ល្អ​មួយ​ ហើយ​ស្វែង​រក​មេ​ល្អ​មួយ​ដើម្បី​រៀន​ពី​ការ​ធ្វើ​ជំនួញ។ នៅ​អាយុ​ ៣០ ឆ្នាំ ​បើ​សិន​ចង់​សាក​ល្បង​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​គួរ​តែ​សាក​ល្បង។ ពេល​ដល់​អាយុ​ ៤០ ឆ្នាំ​ សូម​ធ្វើ​រឿង​ដែល​អ្នក​គិត​ថា​​មាន​សមត្ថភាព​អាច​ធ្វើ​វា​បាន​ល្អ។ ចូល​ដល់​វ័យ​ ៥០ ឆ្នាំ គួរ​ចំណាយ​ពេល​ខ្លះ​លើ​ធនធាន​ក្មេងៗ និង ផ្ដល់​ឱកាស​ដល់​ពួក​គេ​ ពេល​ដែល​អ្នក​កំពុង​ខ្លាំង​នៅ​ឡើយ។ បន្ទាប់​មក​ពេល​អាយុ​ ៦០ ឆ្នាំ គួរ​តែ​ចំណាយ​ពេល​ជា​មួយ​នឹង​​ចៅៗ​លើ​មាត់​សមុទ្រ​វិញ​ម្ដង”។

សេដ្ឋី​វ័យ​ ៥២ ឆ្នាំ​រូប​នេះ​បន្ថែម​ថា​នេះ​ជា​ការ​និយាយ​ទូទៅ​មួយ​ ហើយ​ត្រូវ​ចាំ​ថា​រឿង​ដែល​អ្នក​ធ្វើ​ត្រូវ​​តែ​ជា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ ប្រសិន​បើ​មិន​ចូល​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ នោះ​ជីវិត​អ្នក​កំពុង​ប្រឈម​មុខ​​នឹង​បញ្ហា៕

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់