• 2020-01-08 07:29:46
  • ចំណេះដឹង

ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ ​THAAD​ របស់អាមេរិក​ខ្លាំង​​កម្រិត​ណា​​?

  • 2020-01-08 07:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ ​THAAD​ ​ដែល​មាន​ន័យ​ពេញ​ថា​ ​“Terminal High Altitude Area Defense”​ ឬ​ ​"​ខែល​ការពារ​តំបន់​នីវ៉ូ​ខ្ពស់" គឺជា​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កងទ័ព​អាមេរិក ដែល​បង្កើត​ឡើង​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចម្ងាយ​ខ្លី​ ​មធ្យម​ ​និង​បង្គួរ​ ​ក្នុង​សមត្ថភាព​ចម្ងាយ​ផុត​លេខ​របស់​វា​ ​ដោយ​ប្រើ​វិធីសាស្ត្រ​ដេញ​បាញ់​កម្ទេច​ឱ្យ​បាន។

THAAD ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​ឆ្លងកាត់​ពិសោធន៍​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល Scud របស់​អ៊ីរ៉ាក់ អំឡុង​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស​ក្នុង​ឆ្នាំ ១៩៩១ ។ ​មី​ស៊ី​ល​របស់​ប្រព័ន្ធ THAAD មិន​ផ្ទុក​ក្បាល​គ្រាប់​ទេ ប៉ុន្តែ​ពឹងផ្អែក​លើ​ថាមពល​គី​ណេ​ទិ​ក​ដើម្បី​បំផ្លាញ​មី​ស៊ី​ល​ដែល​កំពុង​ហោះ​មក​។

​ការប្រើ​ថាមពល​គី​ណេ​ទិ​ក​បាញ់ប្រហារ​គឺ​កាត់បន្ថយ​ការផ្ទុះ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​ធម្មតា ហើយ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នឹងមិន​ផ្ទុះ​ឡើយ នៅពេល​បុក​ចំ​ថាមពល​គី​ណេ​ទិ​ក​។​ មុន​ស្ថិតក្រោម​កម្មវិធី​កងទ័ព​អាមេរិក ប្រព័ន្ធ THAAD បានមក​ជ្រក​ក្រោម​ឆត្រ​ទីភ្នាក់ងារ​ការពារ​ប្រឆាំង​មី​ស៊ី​ល​វិញ​។ កងទ័ពជើងទឹក​អាមេរិក​ក៏មាន​កម្មវិធី​ស្រដៀង​គ្នា​នេះដែរ គឺមាន​ឈ្មោះថា ប្រព័ន្ធ ABMD ដែលមាន​មូលដ្ឋាន​នៅ​សមុទ្រ​ឯណោះ ប៉ុន្តែ​ឥឡូវ​ក៏មាន​ជើង​ទម្រ​សម្រាប់​បាញ់​នៅលើ​ដីគោក​ផងដែរ​។

​ប្រព័ន្ធ THAAD ដំបូង​ឡើយ​មាន​គម្រោង​ដាក់ពង្រាយ​ក្នុង​ឆ្នាំ ២០១២ ប៉ុន្តែ​ការផលិត​ប្រព័ន្ធ​នេះ​ពីដំបូង​គឺ​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៨​។ បច្ចុប្បន្ន​ប្រព័ន្ធ THAAD បានដាក់​នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត តួ​ក​គី និង កូរ៉េខាងត្បូង​។​ ប្រព័ន្ធ THAAD ត្រូវបាន​រចនា កសាង និង ផ្គុំ ឡើង​ដោយ​ក្រុមហ៊ុន Lockheed Martin Space Systems ដែល​ដើរតួ​ជា​អ្នកម៉ៅការ​សំខាន់បំផុត​។ ក្រុមហ៊ុន​ម៉ៅការ​បន្ទាប់បន្សំ​ដទៃទៀត​មានដូចជា Raytheon, Boeing, Aerojet, Rocketdyne, Honeywell, BAE Systems, Oshkosh Defense, MiltonCAT និង Oliver Capital Consortium​។

​ប្រព័ន្ធ THAAD មាន​សមត្ថភាព​បាញ់​បាន​ចម្ងាយ ២០០ គីឡូម៉ែត្រ និង បាញ់​បាន​កម្ពស់ ១៥០ គីឡូម៉ែត្រ​។ ប្រព័ន្ធ​នេះ​មាន​រថយន្ត​ជើង​ទម្រ​ចំនួន ៦ គ្រឿង និង​ផ្ទុក​មី​ស៊ី​ល ៨ គ្រាប់​ក្នុង​ជើង​ទម្រ​នីមួយៗ អម​ជាមួយ​រថយន្ត​មណ្ឌល​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​ចល័ត​ទី​បាន​ចំនួន ២ គ្រឿង និង រ៉ា​ដា​លើដី​ប្រភេទ AN/TPY-2 មួយគ្រឿង​។ រថយន្ត​ជើង​ទម្រ​បាញ់​មួយគ្រឿង​មានតម្លៃ​ដល់​ទៅ ៨០០ លាន​ដុល្លារ​ឯណោះ​៕

ប្រភព ៖ rasmeinews.com

មតិយោបល់