- 2019-12-20 03:35:56
- ចំណេះដឹង
ចង់ប្រើ APK Files ឲ្យសុវត្ថិភាពបំផុតនៅលើ Mate 30 គួរធ្វើបែបណា?
- 2019-12-20 03:35:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ប្រើ APK Files ឲ្យសុវត្ថិភាពបំផុតនៅលើ Mate 30 គួរធ្វើបែបណា?
ចន្លោះមិនឃើញ
ដោយសារតែរដ្ឋបាលលោកដូណាល់ត្រាំ បានដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ ទើបក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកត្រូវបង្ខំចិត្តឈប់រកស៊ីជាមួយ Huawei។ ហេតុនេះទើបនាំឲ្យស្មាតហ្វូន Flagship ប្រចាំចុងឆ្នាំ ២០១៩ របស់ Huawei មិនមាន Google Play Store និង Google Mobile Services។
យ៉ាងណាក្ដី Huawei បានបង្កើតនូវ AppGallery មកជំនួសសេវាកម្ម Google ប៉ុន្តែវាមិនទាន់មានកម្មវិធីសម្បូរបែបនៅឡើយទេ។ ចង់បានកម្មវិធីសម្បូរបែបប្រើ អ្នកប្រើប្រាស់ត្រកូល Huawei Mate 30 ត្រូវអនុវត្តន៍ជម្រើសចុងក្រោយដែលប្រឈមនឹងសុវត្ថិភាពខ្ពស់ នោះគឺការដំឡើង APK Files។
ការដំឡើង APK Files ត្រូវបាន Android បញ្ជាក់ថាអាចនឹងមានគ្រោះថ្នាក់ច្រើនជាង ១០ ដង បើប្រៀបនឹងការដំឡើងពី Play Store ធម្មតា។ ប៉ុន្តែដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់អ្នកគួរស្វែងយល់ពីចំណុចខ្លះៗមុនចាប់ផ្ដើមដំឡើង APK Files ដែលមានដូចជា ៖
ទីមួយត្រូវស្គាល់ច្បាស់ពីវិបសាយដែលអ្នកចង់ទាញយក APK Files
ទីពីរត្រូវពិនិត្យមើលថា APK Files ដែលអ្នកចង់ទាញយកមានការវាយតម្លៃបែបណាពីអ្នកប្រើប្រាស់ដទៃទៀត
ចង់ដឹងលម្អិតអំពីការប្រើប្រាស់ APK Files ឲ្យមានសុវត្ថិភាពបំផុតនោះ ទស្សនាវីដេអូខាងក្រោម ៖