• 2019-11-21 06:57:03
  • ចំណេះដឹង

៨ រឿងអំពីឡាន Mercedes ដែលមាន​រូបរាងដូចរថយន្ត SsangYong

  • 2019-11-21 06:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes-Benz MB100 គឺ​ជា​ប្រភេទ​រថយន្ត​វ៉ែន​ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Mercedes-Benz។ ត​ទៅ​នេះ​គឺ​ជា​រឿងរ៉ាវ​មួយ​ចំនួន​អំពី​រថយន្ត​ម៉ូដែល MB100 ៖

Mercedes-Benz MB100 ជំនាន់ទី ១

១. រថយន្ត​ MB100 ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Mercedes-Benz ចាប់​ពី​ឆ្នាំ ១៩៨១ ដល់ ១៩៩៦ នៅ​រោងចក្រ​ Vitoria-Gasteiz ក្នុង​ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ។

២. MB100 គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៤ លីត្រ ដែល​មាន​កម្លាំង ៧៣ សេះ។

៣. នៅ​ឆ្នាំ ១៩៩២ រថយន្ត​ម៉ូដែល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូបរាង​បន្តិច​បន្តួច​ និង​បន្ថែម​មុខងារ​សុវត្ថិភាព​មួយ​ចំនួន​ផង​ដែរ។​​

៤. នៅ​ឆ្នាំ ១៩៩៩ ​រថយន្ត​ MB140 ដែល​ជា​ប្រភេទ​មួយ​មាន​ទំហំ​ធំ​ជាង MB100 ត្រូវ​បាន​ប្រកាស​ចេញ​ដោយ​ DaimlerChrysler ប្រចាំ​អូស្ត្រាលី/ប៉ាស៊ីហ្វិក ដែល​សម្រាប់​លក់​នៅ​ប្រទេស​អូស្ត្រាលី និង​ទីផ្សារ​ប៉ាស៊ីហ្វិក ជា​មួយ​នឹង​ប្រភេទ MB100។

MB140

៥. រថយន្ត​ MB100 និង MB140 ដែល​លក់​នៅ​ប៉ាស៊ីហ្វិក និង​អូស្ត្រាលី​ ​ត្រូវ​បាន​​ក្រុមហ៊ុន SsangYong Motor Company ទទួល​បាន​សិទ្ធ​​ផលិត​ និង​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ SsangYong Istana។

SsangYong Istana

៦. MB100 និង MB140 នៅ​ប៉ាស៊ីហ្វិក​ ​​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​​ម៉ាស៊ូត ២,៩ លីត្រ ៥ ស៊ីឡាំង (I5) និង​មាន​ប្រភេទ​ម៉ាស៊ីន​ប្រេង​សាំង​ចំណុះ ២,៣ លីត្រ​ ប្រើ​ប្រាស់​ប្រអប់​លេខ​ដៃ​ ៥ វគ្គ។

៧. នៅ​ចុង​ឆ្នាំ ២០០៤ ក្រុមហ៊ុន​ Shanghai Huizhong Automotive Manufacturing Co., Ltd. បាន​ទិញ​យក​ភាគហ៊ុន​មួយ​ចំណែក​ធំ​​​​របស់​សាខា​រថយន្ត SsangYong និង​បាន​ចាប់​ផ្ដើម​រថយន្ត​ MB140 ដែល​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​បន្តិច​បន្តួច។

Mercedes-Benz Vito ជំនាន់ទី ១

៨. រថយន្ត​ម៉ូដែល​ MB100 ត្រូវ​បាន​​ជំនួស​ដោយ​ Mercedes-Benz Vito នៅ​ក្នុង​ឆ្នាំ ១៩៩៦ ប៉ុន្តែ​វា​នៅ​បន្ត​នាំ​ចេញ​ទៅ​ទីផ្សារ​មួយ​ចំនួន​ដូច​ជា​ប្រទេស​ប្រេស៊ីល និង​អាហ្សង់ទីន​រហូត​ដល់​ឆ្នាំ ១៩៩៧៕

ចុចអាន ៖ ឃើញតម្លៃជួសជុលឡានវៀតណាម ចង់ធ្លាក់ថ្លើម

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់