• 2019-11-15 08:27:51
  • គន្លឹះ

វិធី​ងាយ​ៗ​៦យ៉ាង ​ដើម្បី​​កាន់​កាមេរ៉ា​កុំ​ឲ្យ​ញ័រ

  • 2019-11-15 08:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​ដើម្បី​អាច​ផ្ដិត​យក​រូបភាព​បាន​ស្អាត​ល្អ​គឺ​ទាម​ទារ​ឲ្យ​អ្នក​ចេះ​រក្សា​លំនឹង​នៃ​កាមេរ៉ា​ ហើយ​ដើម្បី​រក្សា​លំនឹង​បាន​ល្អ​គឺ​ទាល់​តែ​មាន​ជើង​ទម្រ។ ដោយ​ឡែក​សម្រាប់​អ្នក​ដែល​មិន​ប្រើ​ជើង​ទម្រ​ ឬ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពិបាក​ក្នុង​ការ​ប្រើ​ជើង​ទម្រ ​អាច​សាក​ល្បង​តាម​វិធី​ងាយ​ៗ​​ខាង​ក្រោម​ ​អាច​ធ្វើ​ឲ្យ​កាមេរ៉ា​មាន​លំនឹង​បាន។

avoid-camera-shake

វិធី​ងាយ​ៗ​ទាំង​ប្រាំ​មួយ​នោះ​មាន​ដូច​តទៅ​នេះ៖

​១. ដាក់​កែង​ដៃ​ទាំង​ពីរ​ចូល​គ្នា​ ការ​​ដាក់​កែង​ដៃទាំង​ពីរ​​ចូល​គ្នា​ជា​វិធី​មាន​ប្រសិទ្ធភាព ​ដើម្បី​រក្សា​លំនឹង​កាមេរ៉ា។​ ​អ្នក​ក៏​អាច​ផ្អឹប​កែង​ដៃ​ជាប់​នឹង​ទ្រូង​ដើម្បី​កាន់​តែ​មាន​លំនឹង។

1

២. លើក​ស្មា​ខាង​ឆ្វេង​ឡើង អ្នក​អាច​ឈរ​រៀង​បញ្ឆិត​បន្តិច​ ដោយ​លើក​ស្មា​ខាង​ឆ្វេង​ឡើង​ ដោយ​ដៃ​ខាង​ឆ្វេង​ទ្រ​លេន។ ដើម្បី​ឲ្យ​កាន់​តែ​មាន​លំនឹង ​អ្នក​អាច​​ខ្ទប់​កែង​ដៃ​ខាង​ស្ដាំ​ទៅ​នឹង​ទ្រូង។

2

៣. ​ជង្គង់​ជា​ជើង​ទម្រ​កាមេរ៉ា ជង្គង់​អ្នក​អាច​ប្រើ​ប្រាស់​ជា​ជើង​ទម្រ​កាមេរ៉ា​បាន​ បន្ទាប់​មក​ដាក់​កែង​ដៃ​ខាង​ឆ្វេង​នៅ​លើ​ជង្គង់ ចំណែក​ឯ​កែង​ដៃ​ខាងស្ដាំ​ផ្អឹប​ជាប់​នឹង​ទ្រូង។

3

៤. ដាក់​កាមេរ៉ា​នៅ​នឹង​ដី​ ​​​​​ការ​ថត​ដោយ​ដាក់​​កាមេរ៉ា​ជាប់​នឹង​ដី​ក៏​ជា​វិធី​ល្អ​ម្យ៉ាង​ដែរ ​គ្រាន់​តែ​មាន​កម្ពស់​ទាប​បន្តិច​ តែ​អ្នក​អាច​ប្រើ​ប្រាស់​ដៃ​ជា​កំណល់​ឲ្យ​ខ្ពស់​បាន។

4

៥. ប្រើប្រាស់​កំភួន​ដៃ​ ដាក់​កាមេរ៉ា​លើ​ដើម​​ដៃ​ខាង​ឆ្វេង​ ហើយ​យក​ដៃ​​ខាង​ឆ្វេង​នោះ​​ចាប់​​ដើម​ដៃ​ខាង​ស្ដាំ។

5

៦. ប្រើ​ប្រាស់​ជង្គង់​ វិធី​ចុង​ក្រោយ​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​វិធី​ទី​៣​ដែរ​ ប៉ុន្តែកំភួន​ដៃ​ខាង​ឆ្វេង​គឺ​​ផ្អឹប​ជាប់​នឹងដើម​​ដៃខាង​ឆ្វេង។​​​​​​​​

6

ប្រភព៖ Digital Photography School ប្រែ​សម្រួល៖ សុខហេង

មតិយោបល់