• 2019-11-15 06:53:21
  • ចំណេះដឹង

តើ CEO ក្រុមហ៊ុន​ល្បីៗ​ទាំង ៥ ប្រើប្រាស់​នាឡិកា​ដៃ​មាន​តម្លៃ​ប៉ុន្មាន?

  • 2019-11-15 06:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​បុគ្គល​ល្បីល្បាញ​និង​មាន​ឥទ្ធិពល​មួយ​ចំនួន​ក្នុង​លោក ការ​ប្រើប្រាស់​នាឡិកា​ដៃ​មិន​ត្រឹម​តែ​ក្នុង​គោលបំណង​មើល​ម៉ោង​មួយ​មុខ​នោះ​ទេ ទៀត​សោត​ក៏​ចង់​បង្ហាញ​ពី​ភាព​ទាន់សម័យ​និង​កម្រិត​វណ្ណៈ​រៀងខ្លួនផង​ដែរ។

Sabay បង្ហាញ​ពី​តម្លៃ​នាឡិកា​របស់​បុគ្គល​ល្បី​ក្នុង​វិស័យ​បច្ចេកវិទ្យា ៥ រូប​ដូច​ខាង​ក្រោម៖

Tim Cook នាយក​ប្រតិបត្តិ Apple

CEO ចូល​កាន់​តំណែង Apple តាំង​ពី​ឆ្នាំ ២០១១ មួយ​នេះ ប្រើប្រាស់​នាឡិកា Apple Watch ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ផ្ទាល់​មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ​ ឡើង​ទៅ។

Satya Nadella នាយក​ប្រតិបត្តិ Microsoft

លោក Nadella បុរស​សញ្ជាតិ​ឥណ្ឌា​ចូល​កាន់​តំណែង​នៅ Microsoft តាំង​ពី​ឆ្នាំ ២០១៤ ដោយ​លោក​ចាប់​បម្រើ​អាជីព​ឲ្យ​ក្រុមហ៊ុន​អាមេរិក​អស់​រយៈ​ពេល ២៥ ឆ្នាំ​រួច​មក​ហើយ។ លោក​ប្រើប្រាស់​នាឡិកា​ម៉ាក Breitling Colt Automatic ដែល​មាន​តម្លៃ​ប្រមាណ ៣ ៦២០ ដុល្លារ

Dara Khosrowshahi នាយក​ប្រតិបត្តិ Uber

ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទេសចរណ៍ Expedia ហើយ​មក​កាន់​តំណែង​ធំ​នៅ​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ដឹកជញ្ជូន Uber នៅ​ឆ្នាំ ២០១៧។ នាឡិកា​ដែល​លោក​ប្រើប្រាស់​គឺ Chopard Mille Miglia មាន​តម្លៃ ៦ ៨០០ ដុល្លារ

Jeff Bezos នាយក​ប្រតិបត្តិ Amazon

Bezos ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន ​ជាមួយ​ទំហំ​ទ្រព្យ​សរុប​ប្រមាណ ១១១ ពាន់​លាន​ដុល្លារ។ ជា​ញឹកញយ Bezos ​ត្រូវ​បាន​ប្រទះ​ឃើញ​ប្រើប្រាស់​នាឡិកា Ulysse Nardin Dual Time មាន​តម្លៃ​ប្រមាណ ១២ ៩០០ ដុល្លារ

Jeff Weiner នាយក​ប្រតិបត្តិ LinkedIn

ជា​អ្នក​កាន់កាប់​បណ្តាញ​សង្គម​ល្បី​ឈ្មោះ​មួយ​រូប​តាំង​ពី​ឆ្នាំ ២០០៩ ក្រុមហ៊ុន LinkedIn ក៏​បាន​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​មហាសាល​មួយ​នៅ​ឆ្នាំ ២០១៦ ពេល Microsoft ជះ​លុយ ២៦,២ ពាន់​លាន​ដុល្លារ​ទិញ​យក​មក​គ្រប់គ្រង។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​គឺ លោក Weiner ដែល​មាន​ប្រើប្រាស់​នាឡិកា Audemars Piguet Royal Oak ​តម្លៃ​ប្រហែល ២៨ ០០០ ដុល្លារ

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់