• 2019-11-14 09:36:08
  • គន្លឹះ

មុខងារលើ Facebook ចំនួន ៧ អ្នកប្រើប្រាស់យូរឆ្នាំក៏អាចមិនដឹងអស់

  • 2019-11-14 09:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ Facebook មាន​មុខងារ​​ពិសេស​​ជា​ច្រើន ហើយ​​អ្នក​ប្រើ​ប្រាស់​យូរ​ឆ្នាំ​ក៏​មិន​ប្រាកដ​ថា​ដឹង​សព្វ​ដែរ។ កុំ​រង់​ចាំ​យូរ តាម​ដាន​ដូច​ត​ទៅ​នេះ អំពី​មុខងារ​បង្កប់​ពិសេសៗ​​មួយ​ចំនួន​លើ Facebook ៖

១. ប្រអប់ Inbox ដែល​អ្នក​មិន​ដឹង​ថា​

ប្រសិន​បើ​អ្នក​លេង Facebook យូរ​ឆ្នាំ​ដែរ​ហើយ​នោះ អ្នក​ប្រហែល​ជា​មាន​ទីតាំង​មួយ​ពោរពេញ​ដោយ​សារ​ដែល​អ្នក​មិន​បាន​អាន ដែល​អ្នក​មិន​ទាំង​ដឹង​ថា​មាន​វា នោះ​គឺ "Message Requests”។ វា​ជា​ទីតាំង​ដែល Facebook រក្សា​ទុក​សារ​ដែល​អ្នក​ដទៃ (មិន​មែន​ជា​ Friends នឹង​គ្នា) ផ្ញើ​មក​កាន់​អ្នក។

ដើម្បី​ពិនិត្យ​សារ​ទាំង​នេះ ចុច​នៅ​លើ​សញ្ញា "Messenger” នៅ​លើ​ Home Screen នោ​លើ Browser។ នោះ​អ្នក​នឹង​ឃើញ​ "Message Requests” នៅ​ខាង​ស្ដាំ​ "Recent” ក្រោយ​មក​ចុច​លើ "see filtered messages” ដើម្បី​មើល​សារ​ទាំង​នោះ។

ចំណែក​នៅ​លើ​ទូរសព្ទ​វិញ ចូល​ទៅ​កម្មវិធី Messenger រួច​ចុច​លើ​ Tab ​កណ្ដាល​គេ​ដែល​មាន​ឈ្មោះ​ថា "People” ។ បន្ទាប់​មក​នៅ​ផ្នែក​លើ​​ខាង​ស្ដាំ​ ចុច​លើ​សញ្ញា​សារ ដើម្បី​ពិនិត្យ​មើល "Message Requests”។

២.​មើល​នូវ​ Friends Request ដែល​អ្នក​បាន​ផ្ញើ​ចេញ

នៅ​លើ Browser អ្នក​អាច​ចុច​លើ​សញ្ញា "Friend Requests” ដែល​នៅ​ក្បែរ​សញ្ញា "Messenger”។ ពេល​ចុច​រួច នៅ​ផ្នែក​ក្រោម​គេ​មាន​ពាក្យ​ថា "See All” ចុច​លើ​ពាក្យ​នេះ។ បន្ទាប់​មក​ចុច​លើ​​ពាក្យ​ថា "View Sent Requests” នៅ​ពី​ក្រោម​​ពាក្យ "Respond to Your...Friend Requests” ​ដើម្បី​ពិនិត្យ​មើល​គណនី​ដែល​អ្នក​បាន Add Friend ទៅ ប៉ុន្តែ​មិន​ទាន់ Confirm។

​៣. ដាក់​មិត្ត​ភក្តិ​ចូល​ក្នុង​បញ្ជី​ Restrict

ពេល​​អ្នក​បង្ហោះ​អ្វី​មួយ​នៅ​លើ​គណនី មិត្ត (Friends) សុទ្ធ​តែ​អាច​មើល​ឃើញ ប៉ុន្តែ​បើសិនជា​ចង់​មិន​ឲ្យ​ មិត្ត​ណា​ម្នាក់​ឃើញ​ការ​បង្ហោះ​របស់​អ្នក អ្នក​អាច​បញ្ចូល​គេ​ទៅ​ក្នុង Restrict List។ ដំបូង​គឺ​ចូល​ទៅ​គណនី​មិត្ត​ដែល​អ្នក​ចង់​ Restrict។ រួច​ចុច​លើ​ពាក្យ​ “Friends” និង​ចុច​យក​ "Add to Another List” បន្ទាប់​មក​ស្វែង​រក​ពាក្យ "Restricted” ។ នៅ​ពេល​ចុច​លើ Restricted អ្នក​នឹង​ឃើញ​លោត​សារ​ថា​ មិត្ត​ម្នាក់​នោះ​នឹង​លែង​ឃើញ​អ្វី​ដែល​អ្នក​បង្ហោះ លុះត្រាតែ​អ្នក​កំណត់​​ការ​បង្ហោះ​ជា Public។

​៤. ទាញ​យក​ព័ត៌មាន​លើ Facebook របស់​អ្នក​ទាំង​អស់

ក្នុង​ករណី​ដែល​ចង់​លុប​គណនី​ Facebook ប៉ុន្តែ​ចង់​រក្សា​ទុក​ទិន្នន័យ​គ្រប់​យ៉ាង​អំពី​គណនី​របស់​អ្នក​ អ្នក​អាច​ទាញ​យក​វា​មក​រក្សា​ទុក​បាន ដោយ​ចូល​ទៅ Settings → Your Facebook Information រួច​ចុច​លើ "Download Your Information”

៥. បិទ​មុខងារ Autoplay ដែល​ចាក់​វីដេអូ​ដោយ​ស្វ័យប្រវត្តិ

ចង់​បិទ​កុំ​ឲ្យ​វីដេអូ​ចាក់​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អូស​លើ News Feed អ្នក​អាច​ចូល​ទៅ Settings → Videos និង​កំណត់ Off នៅ​ត្រង់ “Auto-Play Videos” ។ ចំពោះ​លើ​ទូរសព្ទ​ចូល​ទៅ​កាន់ Settings រួច​អូស​ចុះ​ក្រោម​ស្វែង​រក​ទីតាំង "Media and Contacts” រួច​ចុច​លើ “Videos and Photos” ហើយ​រើស​យក​ "Never Autoplay Videos”

៦. បិទ​កុំ​ឲ្យ​លោត Notification ​នា​ថ្ងៃ​កំណើត​

Facebook នឹង​លោត​សារ​រៀង​រាល់​ពេល​ដែល​ដល់​ថ្ងៃ​កំណើត​មិត្ត​ក្នុង Facebook របស់​អ្នក។ ប្រសិន​មិន​ចូល​ចិត្ត​អ្នក​អាច​បិទ​វា ដោយ​ចូល​ទៅ Settings → Notification → Notification Settings → Birthdays រួច​កំណត់​តាម​ការ​ចង់​បាន​របស់​អ្នក៕

ចុចអាន ៖ ស្រាយចម្ងល់! ហេតុ​អ្វី​​​ប៊ូតុងចុចលេខ​ទូរសព្ទ​​ បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​

ប្រភព៖ pcmag ប្រែ​សម្រួល៖ សុខហេង

មតិយោបល់