• 2019-09-18 07:54:45
  • ចំណេះដឹង

អ្នក​ជំនាញ បង្ហាញពី​មូលដ្ឋាន​គ្រឹះ​របស់ Hacker ដែល​គ្រប់​គ្នា​មិន​នឹក​ស្មាន​ដល់

  • 2019-09-18 07:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ចង់​ក្លាយ​ខ្លួន​ជា Ethical Hacker ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ?នេះ​ជា​សំណួរ​ដែល​ខ្ញុំ​ទទួល​បាន​ពី​សហគមន៍។ ដោយសារ​មាន​តម្រូវការ​ច្រើន​នៅ​ក្នុង​ទីផ្សារ​ មិនមែន​គ្រប់គ្នាសុទ្ធ​តែ​អាច​ធ្វើបាន​តាម​ការ​ចង់​នោះ​ទេ។

លោក អ៊ូ ផាន់ណារិទ្ធ

ក្នុង​ទំព័រ​ហ្វេសបុក​​ លោក អ៊ូ ផាន់ណារិទ្ធ អ្នក​ជំនាញ​ប្រព័ន្ធ​សុវត្ថិភាព​សន្តិសុខ​អ៊ឺនធើណិត បាន​ពន្យល់​ដល់​សិស្ស​និស្សិត​ ដើម្បី​ក្លាយ​ជា ​Hacker ដំបូង​ត្រូវ​យល់​ដឹង​អំពី​ទស្សនទាន (concept) Hacker។ ការ​ប្រើប្រាស់​នូវ​កម្មវិធី​ដែល​មាន​ស្រាប់​ៗ គឺ​មិន​អាចក្លាយទៅ​ជា​អ្នក​វាយ​ប្រហារ (Hacker)​ បាន​ឡើយ។

ការ​សិក្សា​អំពី​វិធីសាស្ត្រ​នៃ hacking គឺ​មិនងាយ​ស្រួល​ឡើយ តែ​បើ​សិន​អ្នក​​មាន​ចំណាប់​អារម្មណ៍​ខ្លាំង ​អ្នក​អាច​សិក្សា​បាន​លឿន។ តើ​អ្នក​ត្រូវ​ចាប់ផ្ដើម​យ៉ាង​ដូចម្ដេច ក្នុង​ការ​សិក្សា​អំពី HACKING ​វា​អាស្រ័យ​ទៅ​លើ​ខ្លួន​អ្នក។ លោក​បញ្ជាក់។

លោក​បាន​បង្ហាញ​ពី​​ជំហាន​ខ្លះ​ៗ ​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​វាយប្រហារ៖

  • #១ - សិក្សា​រាល់​មូលដ្ឋានគ្រឹះ​នៃ​កុំព្យូទ័រ (ចាប់ផ្ដើម​ពី​ប្រតិបត្តិការ តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេច?

  • #២ - សិក្សា​អំពី​មូលដ្ឋានគ្រឹះ​នៃ​បណ្ដាញ (network)

  • #៣ - សិក្សា​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ឲ្យ​បាន​ច្រើន​ជាង​មួយ (ដូច​ជា Linux ជា​ដើម)

  • #៤ - ចាប់ផ្ដើម​សិក្សា​អំពី​ការ​សរសេរ​កម្មវិធី (ចាប់ផ្តើម​ជាមួយ​នឹង C Programming)

  • #៥ - រៀន PHP សម្រាប់​ការវាយប្រហារ​ទៅ​លើ​វិបសាយ (វា​ក៏​ជួយ​អ្នក​ក្នុង​ការ​អភិវឌ្ឍន៍​វិបសាយ​ផងដែរ)

  • #៦ - សិក្សា​ភាសា​សរសេរ​កម្មវិធី​ផ្សេង​ៗ​ទៀត (Java, C++, C#,...)

  • #៧ - សិក្សា​អំពី Scripting language (JavaScript, Phyton,...)

  • #៨ - អាន​រាល់​ព័ត៌មាន​នៃ​ការវាយប្រហា​រថ្មី​ៗ ដឹង​អំពី​ពាក្យ​ថ្មី​ៗ ដឹង​អំពី​មេរោគ​ថ្មី​ៗ

  • #៩ - យ៉ាង​ហោចណាស់ ធ្វើការ​មុខ​កុំព្យូទ័រ​ពី ៥ ទៅ ៦ម៉ោង​ក្នុង​១ថ្ងៃ

  • #១០ - ព្យាយាម​យល់​ដឹង​ថា​តើ hacking tool ធ្វើ​ការងារ​យ៉ាង​ដូចម្ដេច?

  • #១១ - ព្យាយាម​បង្កើត​កម្មវិធី​ដោយ​ខ្លួនឯង ដោយ​ប្រើប្រាស់ Phyton ឬ​ភាសា​ផ្សេង​ៗ​ទៀត

  • #១២ - ស្វែង​រក​នូវ​ចំណុចខ្សោយ​ថ្មី​ៗ​នៅ​ក្នុង​វិបសាយ

  • #១៣ - ជាពិសេស​គឺ រៀន​អំពី​វិធីសាស្ត្រ​ការពារ​ខ្លួន

  • #១៤ - អនុវត្តន៍​ឲ្យ​បាន​ច្រើន។

លោក​បាន​បន្ថែម​ថា បើ​សិន​ជា​អ្នក​​មិន​មាន​ចំណេះដឹង​អំពី​សន្តិសុខ​ផ្ទាល់ (own security) ខ្លួន​នោះ​ទេ ចូរ​កុំ​ព្យាយាម​ធ្វើការ​វាយប្រហារ​ឲ្យ​សោះ វា​គឺ​ជា​ហានិភ័យ​ខ្ពស់​ណាស់៕

ចុចអាន៖

ប្រភព៖ អ៊ូ ផាន់ណារិទ្ធ

មតិយោបល់