• 2019-09-16 03:26:33
  • ផលិតផលថ្មី

ស្មាតហ្វូនវៀតណាម មានឆ្នាំងសាកលឿន ១៨ វ៉ាត់ តែដាក់ឈ្មោះខុសគេដាច់

  • 2019-09-16 03:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​មាន​ដំណឹង​លេច​ចេញ​ច្បាស់​ៗ​ពី​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Vinsmart ​ដែល​កំពុង​រៀប​ចំ​សាង​សង់​រោងចក្រ​ផលិត​ទូរសព្ទ ដែល​មាន​សមត្ថភាព​ផលិត​ ១០០ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​ដំណាក់​កាល​ដំបូង​នឹង​សាក​ល្បង​ផលិត​ ៣០ លាន​គ្រឿង​សិន​ក្នុង​មួយ​ឆ្នាំ។

Vsmart Joy 2+

​មក​ទល់​ពេល​នេះ ​បាន​ចេញ​លេច​រូបរាង​ពិតប្រាកដ​ហើយ ​Vinsmart ​ម៉ូឌែល​ចុង​ក្រោយ​ថ្មី​មួយ​ទៀត​នៃ​ស្រឡាយ​ Vsmart គឺ ​Joy 2+។ ​រំឭក​ដែរ​ថា Vinsmart ​ផលិត​បាន​ស្មាតហ្វូន ៨ ​ម៉ូឌែល​ហើយ​មាន​ដូច​ជា ​Vsmart Live, Vsmart Bee, Vsmart Star, Vsmart (ជំនាន់ ២) ​និង Vsmart Joy 2+ ​។

Vsmart Joy 2+

​លក្ខណៈ​ពិសេស​នៅ​លើ​​ម៉ូឌែល​ចុង​ក្រោយ​ Joy 2+ នេះ​ដែរ​ រចនា​រាង​ខាង​មុខ​បែប​តំណក់​ទឹក​ទំហំ​អេក្រង់​ ៦,២ អ៊ិញ​ផលិត​ដោយ​ក្រុមហ៊ុន Sharp បង្ហាញ​រូបភាព​បាន HD+ មាន​ថាមពល​ថ្ម​ធំ ​៤៥០០ មីលីអំពែម៉ោង(អាច​រស់​បានមួយថ្ងៃពេញ)​ ​បង្កប់​រន្ធ​ដោត USB Type-C សាក​ភ្លើង​លឿន​ (ក្នុង​ប្រអប់​មាន​ឆ្នាំង​សាក​លឿន​កម្លាំង​បញ្ជូន ១៨ វ៉ាត់​ ​ប៉ុន្តែ​សាក​ភ្លើង​ឡើង​ដល់ ៥០% ​ចាយ​ពេល ៤០ នាទី ) ​និង​សមត្ថភាព​កាមេរ៉ា​ឡើង​ដល់ AI Camera ។

​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ ១៣+ ៥ មេហ្គាភិចសែល​ អាច​ផលិត​រូប​បាន​ស្អាត​គួរសម​ ​និង​មាន​ Effect ដូចជា Beauty, AR Sticker និង​មុខងារ​ជំនួយ​ការ​កម្សាន្ត​ផ្សេង​ទៀត​ផ្តោត​សំខាន់​លើ​យុវវ័យ។

​ត្បិត​តែ​ជា​ម៉ូឌែល​កូន​ពៅ​មែន​ (កូន​បង Vsmart Joy 1+)​ ប៉ុន្តែ​វា​មក​ជាមួយ Snapdragon 450 ​និង​មាន​ពណ៌​ស្រស់ៗ​ណាស់​មាន ៣(ខៀវ​ចាស់​ ក្រហម​ និង​ខៀវ) និង​មាន​ជម្រើស​ RAM ២GB ​មេម៉ូរី ៣២GB ​តម្លៃ​ប្រមាណ​ជា ​១២៨ ដុល្លារ​(២ ៩៩០ ០០០ ដុង​) ​និង​ម្រើស​ RAM ៣GB ​មេម៉ូរី ៣២GB ​តម្លៃ​ប្រមាណ​ជា ​១៥៨ ដុល្លារ​( ៣ ៦៩០ ០០០ ដុង​)។

​Vsmart Joy 2+ នឹង​បើក​ឲ្យ​កុម្ម៉ង់​ទិញ​ឆាប់ៗ​នេះ​ ជាមួយ​នឹង​ជម្រើស RAM ២GB (មាន​កាដូ​ឲ្យ​ថែម​ទៀត ​បើ​ទិញ​តាម​បណ្ដា​ហាង​ច្រើន​ជាង ៣០០០ ហាង​នៅ​ទីក្រុង​ហាណូយ​ដូច​ជា VinPro, TSA Mobile, FPT shops, Viettle Store និង​ហាង Nguyen Kim ជាដើម។៕

អត្ថបទទាក់ទង៖

ប្រភព៖ VNReview ប្រែ​សម្រួល៖ រក្សា

មតិយោបល់