• 2019-09-12 10:02:24
  • ចំណេះដឹង

៥ក្បាច់ ទើបរៀន​បើក​ឡាន​​លើកដំបូង ដឹង​តែស៊ីផុយ

  • 2019-09-12 10:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​កាន់ដៃ​ចង្កូតឡាន​ជា​លើក​ដំបូង អ្នក​អាច​មាន​អារម្មណ៍​ភ័យខ្លាច​ ភ្លេច​មុខ​ភ្លេច​ក្រោយ​។ ទោះ​បី​អ្នក​ស្ទើរ​បទ​ពិសោធន៍​បើកបរ ក៏​មិន​បាច់​បារម្ភ​ដែរ​បើ​ដឹង​ពី​បច្ចេកវិទ្យា​និង​ត្រៀម​ខ្លួន​ជា​មុន​បានល្អ។

ខាងក្រោម​នេះជា ៥ចំណុច​ជួយ​ដល់អ្នក​ទើបរៀន​បើក​ឡាន​​ដំបូង៖

១. មុន​អ្នក​ចាប់ផ្ដើម​បញ្ឆេះ​ឡាន​ រៀបចំ​កញ្ចក់ឡាន​ទាំង​ក្នុង​និង​ក្រៅ​ សឺរ៉េ​កៅអី​លៃ​តម្រូវ​ទៅ​កម្ពស់​របស់​អ្នក។ ការ​មាន​អារម្មណ៍​សុខ​ស្រួល នឹង​ជួយ​សម្រាល​ភាព​តានតឹង​​បានមួយ​ចំណែកធំ។

២. ការ​បើកបរ​ មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ​។ ត្រូវ​ដឹង​ពីច្បាប់​ទម្លាប់​នៃការ​បើកបរ ការ​ប្រើប្រាស់ភ្លើង​សញ្ញា​ ហើយ​ស្មារតី​​​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល។

៣. ជា​រឿង​ល្អ បើនាំ​អ្នក​មាន​​បទពិសោធន៍​​ទៅ​ជាមួយ​ ព្រោះអាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​កក់ក្តៅ កាត់​បន្ថយ​ភាព​ភ័យខ្លាច​។

៤. វា​មិនមែនជា​ពេលវេលា​ដែល​អ្នក​​ចេញ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង មាន​ដឹក​មិត្តភ័ក្ក​ ក្រុម​គ្រួសារ​ ការមានសម្លេង​​រំខាន​​ពេល​បើកបរ អាច​ឲ្យ​អ្នក​បែក​អារម្មណ៍​មិន​ផ្ចង់ស្មារតី​បាន​គ្រប់គ្រាន់។

៥. ដោយសារ​អ្នកមិន​ធ្លាប់មាន​បទពិសោធន៍​បើកបរ​កន្លង​មក មិន​គួរ​បើក​លើ​ផ្លូវ​ធំ មាន​ចរាចរ​មមាញឹក រង់ចាំ​ដល់ពេល​អ្នក​មានបទពិសោធន៍​គ្រប់គ្រាន់ ក៏​មិនទាន់ហួស​ពេលដែរ។

ចំណាំថា៖ គោលបំណង​តែ​មួយ​គត់​នៃបទពិសោធន៍​​សម្រាប់ការបើកបរ​លើក​ដំបូង គឹ​ធ្វើ​ឱ្យ​អ្នក​ស្គាល់​ពី​រថយន្ត។ ការ​បើកបរ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ខ្លាច​ទេ តែ​គឺ​ជា​ការ​ទទួលខុសត្រូវ​ដ៏​ធំ​មួយ។ អ្នក​ត្រូវ​គិតគូរ​ពី​សុវត្ថិភាព​ខ្លួន​ឯង និង​អ្នកដទៃ។ ការ​ប្រមាថ​មួយ​វិនាទី​ អាច​នាំ​វិប្បដិសារី​អស់​មួយ​ជីវិត៕

ចុចអាន៖

ប្រភព៖ driving-tests ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់