- 2019-09-09 08:31:42
- ចំណេះដឹង
ចប់ទី១២ បើចង់រៀនមុខវិជ្ជា IT មកស្គាល់ជំនាញទាំង ៥ តាមមហាវិទ្យាល័យ
- 2019-09-09 08:31:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់ទី១២ បើចង់រៀនមុខវិជ្ជា IT មកស្គាល់ជំនាញទាំង ៥ តាមមហាវិទ្យាល័យ
ចន្លោះមិនឃើញ
ជំនាញព័ត៌មានវិទ្យាជាជំនាញមួយដែលត្រូវប្រើការគិតច្រើន និងត្រូវធ្វើការស្រាវជ្រាវពុំសូវមានពេលទំនេរ។ ជាជំនាញកំពុងមានភាពពេញនិយមនាពេលបច្ចុប្បន្ន និងកំពុងមានតម្រូវការការងារច្រើនតាមបណ្ដាលក្រុមហ៊ុនឯកជន ធនាគារ ស្ថាប័នរដ្ឋជាដើម។
អ្នកចង់រៀនជំនាញនេះត្រូវមានចំណោះដឹងផ្នែក គណិតវិទ្យា និងភាសាអង់គ្លេសច្រើនទើបជាការប្រសើរ។ ជំនាញព័ត៌មានវិទ្យានេះដែរចេញមកពីពាក្យពេញថា Information Technology (IT) សំដៅទៅលើផ្នែកបច្ចេកវិទ្យា កុំព្យូទ័រ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត បណ្ដាញសង្គម។
ជំនាញព័ត៌មានវិទ្យានេះដែរត្រូវបានចែកជាមុខវិជ្ជាគោល ៥ធំៗគឺ៖
ផ្នែក Network Engineering ៖ គឺផ្ដោតសំខាន់ទៅលើមេរៀនដែលពាក់ព័ន្ធទៅនឹងការតបណ្ដាញNetwork និងការកំណត់ប្រព័ន្ធសុវត្ថិភាពទៅលើបណ្ដាញ ជួសជុលនិងលំហែទាំកុំព្យូទ័រ។
ផ្នែក Software Development ៖ គឺសិក្សាអំពីការសរសេរកម្មវិធីដោយប្រើប្រាស់ភាសា C# និង C++ រួមមានភាសាជាច្រើនដែលវាអាចប្រើសម្រាប់សរសេរកម្មវិធីទូរសព្ទ កម្មវិធីកុំព្យូទ័រ និងបង្កើតជាកម្មវិធីគ្រប់គ្រងក្រុមហ៊ុន ឬស្ថាប័ននានា។
ផ្នែក Web Design ៖ គឺនិយាយពីការបង្កើតនិងរចនាគេហទំព័រ វេបសាយសម្រាប់កម្សាន្ត និងប្រកបរបរអាជីវកម្មផ្សេងៗ ត្រូវបានបង្កើតឡើងដោយប្រើភាសាសរសេរកូដHTML និង PHP ជាដើម។
ផ្នែក IT Management ៖ គឺការគ្រប់គ្រងមុខជំនួញដោយប្រើប្រាស់ប្រព័ន្ធ ITផ្ទាល់ហើយមុខវិជ្ជានេះគឺល្អសម្រាប់និស្សិតណាមានគំនិតដែលប្រកបដោយយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធការងារ បុគ្គលិក ជាពិសេសដំណើរការប្រចាំថ្ងៃរបស់ក្រុមហ៊ុនជាដើម។
ចំពោះផ្នែក Database Management ៖ គឺបង្រៀនពីការគ្រប់គ្រងព័ត៌មានរបស់ទិន្នន័យណាមួយអោយមានភាពងាយស្រួលនិងមានរបៀបរៀបរយគួបផ្សំនិងសុវត្ថិភាពផងដែរ ផ្នែកជាផ្នែកមួយដ៏សំខាន់ និងត្រូវចំណេះដឹងខ្ពស់ពីប្រព័ន្ធសុវត្ថិភាពផងដែរ។
លោកបានបន្ថែមទៀតថា ចាប់ពីឆ្នាំទី១ដល់ឆ្នាំទី៤ការសិក្សាមានលក្ខណៈច្របល់ចូលគ្នាទាំងអស់ ដោយឡែកប្រសិនបើសិស្សម្នាក់ណាពេញចិត្តនឹងមុខវិជ្ជាណាមួយគេអាចផ្ដោតសំខាន់ទៅលើមុខវិជ្ជានោះបាន ធ្វើយ៉ាងណាកុំឲ្យតែធ្លាក់មុខវិជ្ជាដទៃទៀតទៅ។
សម្រាប់មុខវិជ្ជាសិក្សា សាស្ត្រាចារ្យរូបនេះប្រាប់ថាអាចខុសគ្នាអាស្រ័យតាមប្រព័ន្ធសិក្សារបស់សាលានីមួយៗ៕
ចុចអាន៖