- 2019-08-28 03:38:47
- ចំណេះដឹង
ទាំងនេះ ជាសញ្ញាបញ្ជាក់ថាដល់ពេលប្ដូរស្បែកហ្វ្រាំងរថយន្តហើយ
- 2019-08-28 03:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះ ជាសញ្ញាបញ្ជាក់ថាដល់ពេលប្ដូរស្បែកហ្វ្រាំងរថយន្តហើយ
ចន្លោះមិនឃើញ
ជាធម្មតាបើនិយាយគ្នាទាក់ទងនឹងរថយន្ត ភាគច្រើនតែងតែគិតដល់មុនគេទាក់ទងនឹងកម្លាំងម៉ាស៊ីន បច្ចេកវិទ្យា ឬកម្រិតនៃការស៊ីប្រេងជាដើម។ ប៉ុន្តែយើងពុំសូវបានគិតនោះទេ ថាតើរថយន្តយើងអាចឈប់បានល្អកម្រិតណាបើសិនជាមានឧបសគ្គនៅខាងមុខ?
ថ្ងៃនេះក្រុមការងារសូមលើកយកផ្នែកសំខាន់មួយនៃប្រព័ន្ធហ្រ្វាំងដែលតែងតែជួយរក្សាសុវត្ថិភាពរបស់លោកអ្នកមកស្រាយបំភ្លឺ នោះគឺស្បែកហ្វ្រាំង។ ស្បែកហ្រ្វាំងជាចំណែកមួយសំខាន់ក្នុងការកំណត់ចម្ងាយនៃការបញ្ឈប់រថយន្ត ហើយការដែលប្រើប្រាស់ស្បែកហ្វ្រាំងសឹកខ្លាំង ឬស្បែកហ្វ្រាំងមិនសុទ្ធ មិនត្រឹមតែប៉ះពាល់ដល់គុណភាពនៃការចាប់ហ្វ្រាំងនោះទេ វាថែមទាំងបណ្តាលឲ្យសឹក ឬខូច Brake Rotor Disc (តាំបួ) ដែលនាំឲ្យលោកអ្នកត្រូវចំណាយច្រើនជាងមុនក្នុងការជួសជុលប្រព័ន្ធហ្វ្រាំង។
សញ្ញាមួយចំនួនបញ្ជាក់ថា ស្បែកហ្វ្រាំងរថយន្ត អាចមានបញ្ហា/ដល់ពេលប្តូរស្បែកហ្វ្រាំង ៖
១. លោតសញ្ញា Brake Warning Light
២. លឺសំឡេងខុសធម្មតាពេលជាន់ហ្វ្រាំង
៣. ញ័រឈ្នាន់ហ្វ្រាំងខុសធម្មតាពេលជាន់ហ្វ្រាំងម្តងៗ
៤. រថយន្តរ៉េទៅឆ្វេង ឬទៅស្តាំ ពេលជាន់ហ្វ្រាំងឈប់
កម្រាស់នៃស្បែកហ្រ្វាំងចែកចេញជា ៣ កម្រិត (ស្បែកហ្វ្រាំងថ្មីមានកម្រាស់ប្រហែល ១១-១២ មីលីម៉ែត្រ) ៖
១. កម្រាស់ចាប់ពី ៧ - ១២ មីលីម៉ែត្រ ៖ ស្ថិតក្នុងសភាពល្អ អាចប្រើប្រាស់បាន
២. កម្រាស់ចាប់ពី ៣ - ៦ មីលីម៉ែត្រ ៖ ស្ថិតក្នុងសភាពមធ្យម ជិតដល់ពេលផ្លាស់ប្តូរ ឬគួរផ្លាស់ប្តូរមុនពេល ធ្វើដំណើរផ្លូវឆ្ងាយ
៣. កម្រាស់ចាប់ពី ០ - ២ មីលីម៉ែត្រ ៖ ស្ថិតក្នុងសភាពមិនល្អ ត្រូវធ្វើការផ្លាស់ប្តូរ ដើម្បីជៀសវាងបញ្ហានានាដោយយថាហេតុណាមួយ
គួរបញ្ជាក់ថាលោកអ្នក មិនត្រូវថែមប្រេងហ្វ្រាំងដោយខ្លួនឯងនោះទេ បើសិនជារថយន្តមិនមានការលេចជ្រាបប្រេងហ្រ្វាំង។
ប្រសិនបើលោកអ្នកមានភាពស្រពិចស្រពិលឬជួបបញ្ហាណាមួយដូចដែលបានលើកឡើងខាងលើ លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់យានដ្ឋានកម្រិតស្តង់ដារនៅកម្ពុជា រួមមានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តាមរយៈទូរសព្ទលេខ ០១៧ ២២២ ៨៥៧ ដើម្បីសាកសួរបន្ថែមផងដែរ។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តែងតែនាំចូលនូវស្បែកហ្វ្រាំង ក៏ដូចជាគ្រឿងបន្លាស់សុទ្ធ ១០០% ពីរោងចក្រ តូយ៉ូតា (ជប៉ុន) ដែលផលិតមកតម្រូវតាមប្រភេទរថយន្តនីមួយៗ ហើយព្រមទាំងប្រើនូវវត្ថុធាតុដើមពិសេសដែលកាត់បន្ថយសំណឹកនៃ Brake Rotor Disc និងមានសម្ថភាពខ្ពស់ក្នុងការបញ្ឈប់រថយន្តទាន់ពេលវេលា។
ហើយកាន់តែពិសេសជាងនេះគឺ លោកអ្នកនឹងទទួលបានការពិនិត្យប្រព័ន្ធហ្វ្រាំង ក៏ដូចជាចំណុចសុវត្ថិភាពដទៃទៀត ដោយឥតគិតថ្លៃ រាល់ពេលដែលលោកអ្នកនាំយករថយន្តមកប្តូរប្រេងនៅយានដ្ឋានរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ បន្ទាប់ពីពិនិត្យរួចរាល់ អ្នកបច្ចេកទេសនឹងធ្វើការពន្យល់លោកអ្នកអំពីកម្រិតនៃស្បែកហ្វ្រាំងរថយន្ត ក៏ដូចជាចំណុចសុវត្ថិភាពផ្សេងៗទៀតផងដែរ។
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានទទួលសេវាកម្មសម្រាប់គ្រប់ម៉ូដែល និងស៊េរីទាំងអស់នៃរថយន្ត TOYOTA និង LEXUS។ ហើយក្រុមហ៊ុនតែងតែផ្ដល់ជូននូវសេវាកម្មប្រកបដោយទំនុកចិត្តជាច្រើន រួមមាន ៖
សេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន)
សេវាកម្មជួសជុលទូទៅ
សេវាកម្មតោន និងបាញ់ថ្នាំ
គ្រប់សេវាកម្មទាំងអស់របស់ក្រុមហ៊ុនគឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ ១០០% ពីរោងចក្រតូយ៉ូតា។ សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សម្រាប់ព័ត៌មានបន្ថែម 017 222 857 / 017 333 719៕