- 2019-08-19 03:43:33
- ចំណេះដឹង
វិធីសាស្រ្តបោកយក Password ហ្វេកបុកថ្មីមួយទៀត គួរប្រុងប្រយ័ត្ន!
- 2019-08-19 03:43:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្តបោកយក Password ហ្វេកបុកថ្មីមួយទៀត គួរប្រុងប្រយ័ត្ន!
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវបានធ្វើការរកឃើញនូវវិធីសាស្ត្របោក (phishing) ថ្មីមួយទៀត ដែលអាចមានលទ្ធភាពក្នុងការបោកបញ្ជោត (trick) ទៅអ្នកប្រើប្រាស់ដែលមានបទពិសោធន៍យូរឆ្នាំ ឲ្យចាញ់បញ្ជោតបានយ៉ាងងាយ ហើយដែលអាចផ្ដល់លទ្ធភាពឲ្យហេគឃ័រចូលទៅកាន់គណនី Facebook របស់អ្នកបាន។
លោក អ៊ូ ផាន់ ណារិទ្ធ អ្នកជំនាញផ្នែកប្រព័ន្ធសុវត្ថិភាពនិងជាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យា បានឲ្យដឹងថា បច្ចេកទេសថ្មីនេះគឺប្រើប្រាស់មុខងារ "Trusted Contact" លើ Facebook ដែលជាមុខងារថ្មីមួយសម្រាប់ធ្វើការស្រោចស្រង់គណនី Facebook ដោយការផ្ញើរ Secret access code ទៅកាន់មិត្តភក្តិរបស់អ្នក ដើម្បីឲ្យអ្នកទាំងអស់នោះជួយអ្នកទទួលយកគណនីហ្វេសប៊ុកមកវិញ ប្រសិនបើអ្នកភ្លេចពាក្យសម្ងាត់ ឬមិនអាចភ្ជាប់ចូលកាន់គណនីអ្នកបាន។
/របៀបនៃការលួចយកលេខសម្ងាត់ របស់ហេគឃ័រ
១. នៅសុខៗស្រាប់តែអ្នកបានទទួលនូវសារពីនរណាម្នាក់តាមរយៈ Facebook Messenger ដែលផ្ញើរដោយគណនីមិត្តភក្តិរបស់អ្នក។
២. ហេគឃ័រនឹងស្នើសុំឲ្យអ្នកជួយស្រោចស្រង់គណនីរបស់គេមកវិញដោយធ្វើការពន្យល់អ្នកថា អ្នកគឺត្រូវបានដាក់ Trusted Contacts នៅក្នុងហ្វេសប៊ុក ហើយប្រាប់អ្នកថាអ្នកនឹងទទួលបាននូវកូដសម្រាប់ជួយស្រោចស្រង់គណនីហ្វេសប៊ុករបស់គេ
៣.បន្ទាប់មក ហេគឃ័រនឹងធ្វើការចុចទៅលើពាក្យ "I forgot my password" នៅលើគណនីរបស់អ្នកផ្ទាល់តែម្ដងដែលធ្វើឲ្យអ្នកនឹងទទួល បាននូវលេខកូដ
៤. ដោយដឹងថាមិត្តភ័ក្តិជួបបញ្ហាហើយនោះ ជាទូទៅអ្នកនឹងផ្តល់នូវលេខកូដនោះដោយមិនបានគិតគូរបានលិ្អតល្អន់ឡើយ
៥. ដោយប្រើប្រាស់កូដនោះ ហេគឃ័រនឹងធ្វើការលួចយកគណនីរបស់អ្នកនិងប្រើប្រាស់វិធីដដែលនេះ បន្តទៅលើមិត្តភ័ក្តអ្នកដទៃទៀតផ្សេងទៀត ដើម្បីលួចយកលេខសម្ងាត់។
/វិធីសាស្រ្តការពារខ្លួនពីការលួចយកលេខសម្ងាត់ Facebook
ដើម្បីការពារខ្លួនអ្នក ខាងក្រោមនេះគឺជាចំណុចដែលអ្នកគួរប្រកាន់យក ឬចុចទីនេះ៖
១. សូមចាប់អារម្មណ៍នូវសារដែលមានលក្ខណៈបន្ទាន់ ឬប្រញាប់បែប Phishing messages ជាទូទៅ គឺមើលទៅហាក់ដូចជា មកពីមិត្តភក្តិដែលយើងទុកចិត្ត ប៉ុន្តែបើសិនជាសារមានលក្ខណៈប្លែក សូមសួរខ្លួនឯងជាមុនសិនថា តើអ្នកមានដឹងថាខ្លួនអ្នកគឺ ត្រូវបានបញ្ចូលទៅក្នុងបញ្ជី “Trusted Contacts” នៃមិត្តភក្ដិរបស់ខ្លួនពីមុនមកដែរទេ?
២. សូមធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ពីមិត្តភក្តិរបស់អ្នក ដោយទូរសព្ទទៅសាកសួរឬ ជួបមុខដោយផ្ទាល់ពីបញ្ហានេះ
៣. សូមធ្វើការមួយៗដោយប្រុងប្រយ័ត្ន ការវាយប្រហារមានលក្ខណៈស្មុគស្មាញណាស់។ ជាទូទៅ សូមធ្វើការតាំងចិត្តឲ្យស្ងប់នៅពេលដែលអ្នក បានទទួលនូវសារដែលមើលទៅចង់ឲ្យអ្នកមានការភ្ញាក់ផ្អើលដូចជា ខឹងឬភ័យជាដើម។ បញ្ហានេះវានឹងធ្វើឲ្យអ្នកគិតថា អ្នកត្រូវតែប្រញាប់ ដែលវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នក។ សូមកុំភ័យ ហើយគិតឲ្យបានច្បាស់ថា តើមានរឿងអ្វីកើតឡើងឲ្យបានពិតប្រាកដ មុនពេលដែលអ្នកធ្វើសកម្មភាពណាមួយ។
៤. សូមសិក្សាអំពីដំណើរការនៃមុខងារ “Trusted Contacts” ដែលបង្ហាញនៅខាងក្រោមនេះ
ចុចអាន៖ ៧ វិធីការពារមិនឲ្យអ្នកណា Hack គណនី Facebook បានដាច់ខាត
/តើមុខងារ “Trust Contacts” នៅក្នុង Facebook ដំណើរការយ៉ាងដូចម្តេច?
មុខងារ Trusted Contactsគឺជាមុខងារមួយដែលប្រើប្រាស់សម្រាប់ធ្វើការស្រោចស្រង់គណនីហ្វេសប៊ុកណាមួយមកវិញ ដោយមានជំនួយពីមិត្តភក្តិរបស់អ្នក។
ដើម្បីដំណើរការនូវមុខងារមួយនេះ អ្នកត្រូវតែជ្រើសរើសយកមិត្តភក្តិនៅក្នុងហ្វេសប៊ុកពី ៣ នាក់ទៅ ៥ នាក់ពីក្នុងបញ្ជីមិត្តភក្តិទាំងអស់។ បើសិនជាអ្នកមិនអាចចូលទៅកាន់គណនីហ្វេសប៊ុករបស់អ្នកដោយប្រការណាមួយនោះ មិត្តភក្តិទាំងអស់នេះអាចធ្វើការបង្កើតនូវលេខកូដសម្ងាត់ចេញពីគណនីហ្វេសប៊ុករបស់ពួកគេ ហើយបញ្ជូនបន្តទៅឲ្យអ្នក ដើម្បីជួយយកលេខសម្ងាត់នោះមកវិញ៕
ចុចអានបន្ត៖
ប្រភព៖ អ៊ូ ផាន់ណារិទ្ធ