• 2019-08-13 04:26:07
  • ចំណេះដឹង

កុំ​ចេះ​តែ​ហ៊ាន ​​ទុក្ខធំ​អ្នក​ចូលចិត្ត​ធ្វើ​រឿង​ផ្ដេសផ្ដាសមុខ​កុំព្យូទ័រ​

  • 2019-08-13 04:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​មនុស្ស​ភាគ​ច្រើន ​​ប្រហែល​មិន​ទាន់​ដឹង​ឬ​មិន​ចាប់​អារម្មណ៍​ទេ​​​ ថា​កាមេរ៉ា​លើ Laptop ​ប្រើ​រាល់​ថ្ងៃ​​ហ្នឹង​អាច​លួច​ថត​សកម្មភាព​និង​សំឡេង​ ទាំង​​​​​​មិន​ដឹង​ខ្លួន។ បើ​​សម្រាប់​ប្រុស​ៗ​​មួយ​ចំនួន​​វិញ ​​អាច​ទុក្ខ​ធំ បើ​ហ៊ាន​ប្រហែស​ធ្វើ​រឿង​ផ្ដេសផ្ដាស មុខ​កុំព្យូទ័រ​។

ពាក់​ព័ន្ធ​នឹង​ការ​​ប្រើ​ប្រាស់​កាមេរ៉ា​កុំព្យូទ័រ​ លួច​ថត​សកម្មភាព​ជន​រង​គ្រោះ លោក ផាន់ណារិទ្ធ​អ្នក​ជំនាញ​​ផ្នែក​សុវត្ថិភាព ICT ឲ្យ​ដឹង​ថា Hacker អាច​មាន​សមត្ថភាព​វាយ​ប្រហារ​កុំព្យូទ័រ​អ្នក​ប្រើប្រាស់​បាន​ដោយ​ប្រើប្រាស់ Tool ទំនើបៗ។ តា​ម​រយៈ Tool ទាំង​នោះ Hacker ​​អាច​គ្រប់គ្រង​និង​បញ្ជា​​កាមេរ៉ា​​កុំព្យូទ័រ​ ថត​សកម្មភាព​ជន​រង​គ្រោះ​ពី​ចម្ងាយ​​ជា​សម្ងាត់ បាន​យ៉ាង​ងាយ។

ដូច្នេះ​ទោះ​បី​ម្ចាស់​កុំព្យូទ័រ​ធ្វើ​អី​ក្នុង​បន្ទប់​ ក៏​​ Hacker អាច​ថត​​​​​បាន​ ហើយ​កាន់​តែ​គ្រោះ​ថ្នាក់​​ទៅ​ទៀត​នោះ បើ​​ពួកគេ​​ភ្លេច​ខ្លួន​ធ្វើ​រឿង​ផ្ដេសផ្ដាស​​នៅ​​ពី​មុខ​​​កាមេរ៉ា​​កុំព្យូទ័រ ប្រាកដ​ជា​សយ​ធំ​មិន​ខាន។ ​

បើ​តាម​​​​​វិបសាយ Wired បាន​ចុះ​ផ្សាយ​កន្លង​ទៅ​ថា ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (NSA) ធ្លាប់​បាន​​តេស្ត​ប្រើ Tool មួយ​ឈ្មោះ GUMFISH ដែល​អាច​គ្រប់គ្រង​កាមេរ៉ា​កុំព្យូទ័រ​​​មួយ​ផ្សេង​ទៀត ជា​សម្ងាត់​បាន។ GUMFISH អាច​បញ្ជា​​កាមេរ៉ា​កុំព្យូទ័រ​​ពី​ចម្ងាយ លួច​ថត​សកម្មភាព​ផ្សេង​ៗ​ដែល​​កើត​ឡើង​។

ចំណែក​ឯ Tool មួយ​ទៀត​ដែល​ NSA ប្រើ ​ឈ្មោះ CAPTIVATEDAUDIENCE។​ វា​មាន​សមត្ថភាព​អាច​ចូល​ទៅ​គ្រប់គ្រង Microphone កុំព្យូទ័រ​ជន​រង​គ្រោះ ដើម្បី​ថត​ការ​សន្ទនា​បាន​។

​ដើម្បី​ការពារ​​​រឿង​បែក​ធ្លាយ​ផ្សេងៗ អ្នក​ជំនាញ​ស្នើ​ឲ្យ​ម្ចាស់​កុំព្យូទ័រ​ទាំង​អស់​​យក​ស្កុត​បិទ​កាមេរ៉ា​កុំព្យូទ័រ។​ វា​ជា​វិធីសាស្ត្រ​សាមញ្ញ​និង​​មិន​ចំណាយ​ច្រើន ដែល​សូម្បី​តែ​នាយក​ក្រុមហ៊ុន​ហ្វេសប៊ុក Mark Zuckerberg ដែល​ចាយ​លុយ​ប្រមាណ ៥ លាន​ដុល្លារ​លើ​អ្នក​ការពារ​សុវត្ថិភាព ១៦នាក់​កាល​ពី​ឆ្នាំ ២០១៥ ក៏​​បិទ​កាមេរ៉ា​និង​កន្លែង​ស្រូប​សំឡេង​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ដែរ ដើម្បី​សុវត្ថិភាព​៕

ចុចអាន៖

អត្ថបទ៖ ផាន់និត

មតិយោបល់