• 2019-08-12 07:18:28
  • ចំណេះដឹង

មកដឹងចំណុចវិជ្ជមាន និងអវិជ្ជមានរបស់កម្មវិធីឆែតដ៏មានសុវត្ថិភាពមួយ

  • 2019-08-12 07:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Viber ជា​កម្មវិធី​មួយ​ឈែត (Chat) ដែល​ភ្ជាប់​មក​ជាមួយ​មុខងារ​ End-To-End Encryption អាច​និយាយ​បាន​ថា​ជា​មុខងារ​ដ៏​សុវត្ថិភាព​មួយ​សម្រាប់​អ្នក​ប្រើប្រាស់។ ថ្ងៃ​នេះ Sabay នឹង​បកស្រាយ​ឲ្យ​ក្បោះ​ក្បាយ​ទៅ​លើ​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​របស់​កម្មវិធី​នេះ​។

+ចំណុច​វិជ្ជមាន

១. សម្បូរ​ទៅ​ដោយ​ sticker ជា​ភាសា​ខ្មែរ

Sticker នីមួយៗ​មាន​ជា​ភាសាខ្មែរ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ពាក្យ​ទាំង​នោះ​ សុទ្ធ​តែ​ជា​ពាក្យ​យើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូចជា ឡួយ! ចង់​និយាយ​ថា... ឃើញ cool អត់ ។ល។ រចនាបថ​របស់​ sticker ក៏​ស្អាត​និង​ទាន់​សម័យ​ផង​ដែរ។ ចុច​ទីនេះ​ដើម្បី Download Sticker ខប់ៗ​ទាំង​នោះ។ ​

២. ភ្ជាប់​មក​ជាមួយ​ស្រាប់​នៅ​មុខងារ End-To-End Encryption

End-to-End Encryption មាន​​លក្ខណៈ​ពិសេស​ត្រង់​ថា ​មាន​តែ​អ្នក​ផ្ញើ​សារ​ និង​អ្នក​ទទួល​ទេ​ ដែល​អាច​អាន​សារ​នោះ​បាន​ ​អ្នក​កណ្តាល​ឬ​ក្រុមហ៊ុន​ពុំ​អាច​អាន​បាន​ឡើយ​។ ខុស​ប្លែក​ពី​កម្មវិធី​ដទៃ Viber បើក​មុខងារ​នេះ​ស្រាប់​តាំង​ពី download មក​ដំបូង មិន​ចាំ​បាច់​ចូល​នៅ​ក្នុង​ setting រក​កន្លែង​បើក​ឡើយ​។

៣. ដំណើរ​ការ​បាន​នៅ​ក្នុង​ស្ថាន​ភាព​អ៊ីនធឺណិត​ខ្សោយ

បើ​អ្នក​ស្ថិត​នៅ​ក្នុង​តំបន់​អ៊ីនធឺណិត​ពុំ​សូវ​ល្អ​ឬ​យឺត​ខ្លាំង Viber ក៏​នៅ​តែ​អាច​ដំណើរ​ការ​បាន​ធម្មតា ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​និង​អាន​សារ​បាន ទោះ​ជា​វា​មិន​លឿន​ដល់​ថ្នាក់​មើល​វីដេអូ​ក៏​ដោយ​ក៏​វា​នៅ​ប្រសើរ​ជាង​កម្មវិធី​ជាច្រើន​ទៀត​ដែរ​។

-ចំណុច​អវិជ្ជមាន

១. រចនាបថ​របស់​កម្មវិធី​មាន​ភាព​សាមញ្ញ​ពេក

Interface របស់​កម្មវិធី​នេះ​នៅ​មាន​លក្ខណៈ​សាមញ្ញ​នៅ​ឡើយ ពុំ​សូវ​ជា​មាន​អ្វី​ទាក់​ទាញ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​បើ​អ្នក​ចូលចិត្ត​ពណ៌​ស្វាយ​ អ្នក​ប្រហែល​ជា​ចូល​ចិត្ត​កម្មវិធី​នេះ​។

២. Icon របស់​កម្មវិធី

ដូច​ទៅ​នឹង​ Interface ដែរ Icon របស់​វា​មាន​លក្ខណៈ​សាមញ្ញ​​ពុំ​មាន​លក្ខណៈ​លេច​ធ្លោ​ឡើយ​។

៣. សម្លេង​ Call នៅ​ខ្សោយ

បើ​ធៀប​ជាមួយ​កម្មវិធី​ផ្សេងៗ គុណភាព​ Call របស់​ Viber នៅ​មាន​កម្រិត​មធ្យម​នៅ​ឡើយ ពុំ​ទាន់​តាម​គេ​ទាន់​នៅ​ឡើយ​ទេ​។

បន្ទាប់​ពី​បាន​បក​ស្រាយ​រួច​មក​យើង​ឃើញ​ថា ចំណុច​អវិជ្ជមាន​ភាគ​ច្រើន​គឺ​ស្ថិត​នៅ​លើ​រចនាបថ​ ប៉ុន្តែ​វា​នាំ​មក​នូវ​លក្ខណៈ​ពិសេស​ច្រើន​ ដែល​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ការ​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​រក្សា​នូវ​ភាព​ជា​ឯកជន​សម្រាប់​អ្នក​ប្រើប្រាស់​ទៀត​ផង​។

ដើម្បី​ download កម្មវិធី​នេះ​ អ្នក​គ្រាន់​តែ ចុច​លើ Link នេះ សម្រាប់​អ្នក​ប្រើប្រាស់ iOS និង Android ។ កម្មវិធី​នេះ​មាន​ទំហំ​ប្រមាណ ៤០ Mb ។

បន្ទាប់​ពី​ download រួច​មក​ អ្នក​គ្រាន់​តែ​បំពេញ​ លេខ​ទូរសព្ទ​ ឈ្មោះ​ និង​ e-mail ជា​ការ​ស្រេច​ ។

ដើម្បី​ទទួល​ឲ្យ​កាន់​តែ​ច្បាស់​អាច​ចូល​ទន្សនា​វីដេអូ​នេះ​៖

អត្ថបទ៖ អ៊ឹម ដេវីដ

មតិយោបល់