• 2019-07-29 03:51:50
  • ចំណេះដឹង

មិនចង់ឲ្យគេ Hack ចូលអានសារងាយៗ! មកដឹងពីកម្មវិធី End-to-End Encryption

  • 2019-07-29 03:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ហើយ​ថា​ កម្មវិធី​មួយ​ចំនួន​ដូចជា Viber បាន​ប្រើ​បច្ចេកវិទ្យា​ End-to-End encryption ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ទាន់​ដឹង​ច្បាស់​អំពី​លក្ខណៈ​ពិសេស​របស់​វា​ឡើយ​។ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​ថា​ មុខងារ​នេះ​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​​​ខ្លះ​ចំពោះ​ការ​សន្ទនា​តាម​អេឡិចត្រូនិក​របស់​អ្នក​។

End-to-End Encryption មាន​​លក្ខណៈ​ពិសេស​ត្រង់​ថា ​មាន​តែ​អ្នក​ផ្ញើ​សារ​ និង​អ្នក​ទទួល​ទេ​ ដែល​អាច​អាន​សារ​នោះ​បាន​។ មាន​ន័យ​ថា ពេល​អ្នក​ផ្ញើ​សារ​ សារ​របស់​អ្នកនឹង​ក្លាយ​ទៅ​ជា​កូដ ដែល​អ្នក​នៅ​កណ្តាល​ដូចជា ក្រុមហ៊ុន​អ៊ីនធឺណិត​ និង​ក្រុមហ៊ុន​ផ្ញើ​សារ​ផ្ទាល់ ឬ​ក៏ server មិន​អាច​​អាន​បាន​ឡើយ ហើយ​សារ​នោះ​នឹង​ប្រែ​មក​ធម្មតា​វិញ សម្រាប់​តែ​អ្នក​​ទទួល​ប៉ុណ្ណោះ​ទើប​អាច​អាន​បាន​។​

ផ្ទុយទៅវិញ បើ​អ្នកប្រើប្រាស់​កម្មវិធី​ដែល​គ្មាន End-to-End Encryption ទេ​ សារ​របស់​អ្នកនឹង​មិន​បម្លែង​ទៅ​ជា​កូដ ពេល​ដល់​ server​ឡើយ​ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​អាច​មើល​ឃើញ​នូវ​អ្វី ដែល​អ្នកបាន​​សរសេរ​។

ការ​មិន​មាន​បច្ចេកវិទ្យា​នេះ​នៅ​លើ​កម្មវិធី​ដែល​អ្នក​ប្រើ​ មិន​មែន​មាន​ន័យ​ថា គណនីរបស់​អ្នក​ត្រូវ​គេ hack ឬ អាច​អាន​តាម​ចិត្ត​ឡើយ​។​ End-to-End Encryption ដើរ​តួ​ជា​ស្រទាប់​មួយ​ទៀត​សម្រាប់​ការពារ​សារ​របស់​អ្នក​មិន​ឲ្យ​ជន​ទី ៣ ​មើល​​។ ឧទាហរណ៍​ជាក់​ស្តែង៖ ពេល​អ្នក​ផ្ញើ​សារ​ជាមួយ​មិត្តភក្ដិ​របស់​អ្នក​ក្នុង​ messenger និយាយ​អំពី​ laptop ណាមួយ​ដែល​អ្នក​ស្រឡាញ់​ចង់​បាន បន្ទាប់​ពី​ chat ហើយ​ ពាណិជ្ជកម្ម​ laptop នឹង​ចាប់​ផ្តើម​លោត​លើ​ Facebook និង Messenger របស់​អ្នក។ ដូច្នេះ​កម្មវិធី messenger គឺ​បាន​តាម​ដាន​ និង​អាន​ការ​សន្ទនា​របស់​អ្នក។ វា​ធ្វើ​ឲ្យ​អ្នកបាត់បង់​នូវ​ភាព​ជា​ឯកជន ឬ ម្ចាស់ការ​​ទៅ​លើ​សារ​របស់​យើង​ ព្រោះ​អ្វីៗ​ដែល​អ្នក​សរសេរ​ត្រូវ​អ្នក​ទី ៣ ​លួច​អាន​ ដោយ​សម្ងាត់​។

ដូចនេះ​ហើយ​ បើ​អ្នក​មាន​អារម្មណ៍​ថា កម្មវិធី​ដែល​អ្នក​ប្រើប្រាស់​សព្វ​ថ្ងៃ​ ពុំ​នូវ​ជា​មាន​សុវត្ថិភាព អ្នក​អាច​ងាក​មក​ប្រើប្រាស់​កម្មវិធី ដែល​មាន​បច្ចេកវិទ្យា​នេះ។ កម្មវិធី ២ ដែល​មាន​មុខងារ​នេះ​ហើយ​មាន​អ្នក​ប្រើប្រាស់​ច្រើន​មាន​​ដូចជា Viber និង Whatsapp ។ អ្វី​ដែល​យើង​គួរ​កត់​សម្គាល់​នោះ​គឺ​ Whatsapp ត្រូវ​បាន​ទិញ​ដោយ​ Facebook​ ដូច្នេះ​ហើយ​ Facebook ក៏​អាច​ចូល​មើល​ ឬ​​យក​ទិន្នន័យ​ពី​យើង​ផង​ដែរ​។ ចំពោះ Viber វិញ​យើង​អាច​និយាយ​បាន​ថា​ជា​កម្មវិធី​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ការ​ធ្វើ​ទំនាក់ទំនង​ទៅ​កាន់​អ្នក​ដទៃ​ ថែម​ទាំង​មាន​ Stickers ស្អាតៗ cute cute ​​ជា​អក្សរ​ខ្មែរ​សម្រាប់​អ្នក​ប្រើប្រាស់​ផង​ដែរ​៕

ចុច​ទីនេះ​ដើម្បី Download Sticker ខប់ៗ​ទាំង​នោះ។

ដើម្បី​ទទួល​ឲ្យ​កាន់​តែ​ច្បាស់​អាច​ចូល​ទន្សនា​វីដេអូ​នេះ​៖

អត្ថបទ៖ អ៊ឹម ដេវីដ

មតិយោបល់