• 2019-07-19 03:13:03
  • ចំណេះដឹង

ភាពយន្ត​ទាំង ១៥​ ​បង្ហាញពីបច្ចេកវិទ្យា​នា​ពេល​អនាគត​

  • 2019-07-19 03:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប បាន​បង្ហាញ​តាមរយៈ​គោលគំនិត​របស់​អ្នក​និពន្ធ​នៅ​ក្នុង​ខ្សែ​ភាពយន្ត ហើយ​បច្ចេកវិទ្យា​ខ្លះ​បាន​ប្រែ​ជា​មាន​រូបរាង​ពិត​ប្រាកដ ដូចជា​បច្ចេកវិទ្យា AI ​ជា​ដើម​។ 

១) ឆ្នាំ ១៩៩០ រឿង Total Recall Johny Cab បង្ហាញ​ពី​រថយន្ត​បើកបរ​គ្មាន​មនុស្ស​បើក​។

២)​ ឆ្នាំ ១៩៩២ Lawnmower Man បង្ហាញ​ពី​បច្ចេកវិទ្យា VR (Virtual Reality)។

៣) ឆ្នាំ ១៩៩៩ - ២០០៣ The Matrix Trilogy បង្ហាញ​ពី​សង្គ្រាម​ប្រឆាំង​នឹង​ម៉ាស៊ីន ដោយ​ប្រើ​ប្រព័ន្ធ Virtual Reality ដ៏​ស្មុគស្មាញ​។​

៤) ឆ្នាំ ២០០២ Minority Report បង្ហាញ​ពី​ការ​ប្រើ​មុខងារ​សម្គាល់​មុខ​។

៥) ឆ្នាំ ២០០៤ I Robot បង្ហាញ​ពី​មនុស្សយន្ត​។​

៦) ឆ្នាំ ២០០៨​​ - ២០១៣ Iron Man បង្ហាញ​ពី​បច្ចេកវិទ្យា AI និង​ការ​បញ្ជា​មនុស្សយន្ត​។​

៧) ឆ្នាំ ២០០៩ Avatar បង្ហាញ​ពី​ប្រព័ន្ធ​កាមេរ៉ា 3D រួម​ទាំង Virtual Camera (ចាប់​យក​ចលនា​ពី​សកម្មភាព​មនុស្ស​)។

៨) ឆ្នាំ ២០១០ Tron: Legacy បង្ហាញ​ពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ តួអង្គ​ជាប់​នៅក្នុង​ទិដ្ឋភាព​ហ្គេម​។

៩) ឆ្នាំ ២០១២ Prometheus បង្ហាញ​ពី​ជីវិត​​ជន​ចម្លែក (Alien) លើ​លំហ​មួយ​។

១០) ឆ្នាំ ២០១៣ The Machine បង្ហាញ​ពី​ការ​បង្កើត​មនុស្សយន្ត​ពាក់​កណ្តាល ផ្អែក​លើ​បច្ចេកវិទ្យា AI។

១១) ឆ្នាំ ២០១៣ Her បង្ហាញ​ពី​ទំនាក់ទំនង​រវាង​មនុស្ស និង​បច្ចេកវិទ្យា ដោយ​បច្ចេកវិទ្យា AI ពង្រីក​ឥទ្ធិពល​លើ​ចិត្ត​គំនិត​មនុស្ស​។

១២) ឆ្នាំ ២០១៣ Pacific Rim បង្ហាញ​ពី​ការ​បង្កើត​មនុស្សយន្ត បញ្ជា​ដោយ​មនុស្ស​ពីរ​នាក់​ស្រប​ផ្លូវ​ចិត្ត​គ្នា ប្រជែង​នឹង​បិសាច​។

១៣)​ ឆ្នាំ ២០១៤ Transcendence បង្ហាញ​ពី​បច្ចេកវិទ្យា AI ដោយ​ចិត្ត​គំនិត​មនុស្ស​បន្ត​មាន​ក្នុង​កុំព្យូទ័រ ទោះ​ក្រោយ​ពេល​ស្លាប់​។

១៤) ឆ្នាំ ២០១៤ Interstellar បង្ហាញ​ពី Black Hole។

១៥) ឆ្នាំ ២០១៥ Ex Machina បង្ហាញ​ពី​ការ​បំពាក់​បច្ចេកវិទ្យា AI នៅ​ក្នុង​តួ​ខ្លួន​មនុស្សយន្ត​៕

ចុចអាន៖

ប្រភព៖ redbytes ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់